សន្តិសុខសង្គម
ក្រុមបាតុករ អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គវើលដ៏នឹងទទួលការផាកពិន័យជាប្រាក់ពី ១លាន ដល់ ៥លានរៀល បើនៅតែប្រមូលផ្តុំ
ភ្នំពេញ ៖ ស្របពេលដែល ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ មានអត្រាឆ្លងដល់ លេខបីខ្ទង់ ហើយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គ វើលដ៏នៅតែប្រមូលផ្ដុំគ្នាយ៉ាងអានាធិបតេយ្យនៅតាមទីសាធារណៈ ផ្ទុយពីវិធានសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចចិត្តលែងធ្វើការអប់រំតទៅទៀត ដោយអនុវត្តវិធានការច្បាប់ ពោលគឺត្រូវផាកពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី ១លាន ដល់ ៥លានរៀល ស្របតាមអនុក្រឹត្យលេខ ២៧ អនក្របក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឱ្យមានការរាងចាល។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា កាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ បានធ្វើការប្រមូលផ្ដុំគ្នាយ៉ាងអានាធិបតេយ្យនៅតាមទីសាធារណៈ ផ្ទុយពីវិធានសុខាភិបាល ក៏ដូចជាមិនអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញដោយ ហេតុនេះ អាជ្ញាធរមានសមត្ថកិច្ចគ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុម បាតុករទាំងអស់ចំនួន ៦៤នាក់ ទៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរក ឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តស្វែងរកវីរុសកូវីដ-១៩ ជាលទ្ធផលមាន បាតុករចំនួន ០២នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជូន អ្នកវិជ្ជមានទាំងពីរនាក់នោះទៅមណ្ឌលព្យាបាល ដោយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការធ្វើ សកម្មភាពខុសច្បាប់បន្តទៀត ព្រមទាំងបានអនុញ្ញាតឱ្យអ្នកដទៃទៀតត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ដើម្បីបន្តការតាមដានសុខភាព និងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។

ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករឱ្យបញ្ឈប់ការធ្វើ សកម្មភាពខុសច្បាប់យ៉ាងណាក៏ដោយ ក៏ក្រុមបាតុករទាំងនេះនៅតែបំពានធ្វើសកម្មភាពបាតុកម្មខុសច្បាប់ ក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារ ដោយប្រកាសបង្ហាញឆន្ទៈយ៉ាងជំហរ កៀរគរតាមរយៈ បណ្តាញសង្គម និងមធ្យោបាយផ្សេងៗទៀត ឱ្យមកចូលរួមប្រមូលផ្តុំគ្នាដោយមិនខ្វល់ពីវិធានសុខាភិបាល នៅពេលដែលការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ ដែលមានអត្រាឆ្លងដល់ លេខបីខ្ទង់។ ជាក់ស្ដែងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមបាតុករចំនួន ៣៩នាក់ បានធ្វើការ ប្រមូលផ្តុំគ្នាជាបន្តបន្ទាប់នៅតាមបណ្តោយវិថីសុធារស មុខសាកលវិទ្យាល័យបៀលប្រាយ។
ឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមបាតុករដែលមានចរិតចចេសរឹងរូស នៅតែបន្តប្រមូលផ្តុំធ្វើ បាតុកម្មដែលមិនអនុវត្តតាមវិធានសុខាភិបាលបែបនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជូនក្រុមបាតុករ ទាំង៣៩នាក់ទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ-១៩ និងណែនាំដល់បាតុករដែលបានប៉ះពាល់គ្នាធ្វើតេស្ដ ជាបន្តបន្ទាប់តាមវិធានសុខាភិបាល ព្រមទាំងសម្រេចចិត្តលែងធ្វើការអប់រំតទៅទៀត ហើយអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី ១លាន ដល់ ៥លានរៀល ស្របតាមអនុក្រឹត្យលេខ ២៧ អនក្របក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឱ្យមានការរាងចាល។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និង បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដទៃទៀត ឱ្យបញ្ឈប់រាល់សកម្មភាពប្រមូលផ្ដុំខុសច្បាប់ផ្ទុយនឹងវិធានការ សុខាភិបាល ទោះក្នុងរូបភាពណាក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបានដាក់ចេញ ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕
ដោយ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍