Connect with us

សន្តិសុខសង្គម

បន្ធូរបន្ថយ​ទោសពី ៣ខែ ដល់ ៩ខែ ដល់ទណ្ឌិត ៣២នាក់ និងលើកលែងទោស ៣៥នាក់

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បើកកិច្ចប្រជុំស្តីពី ស្នើសុំ
បន្ធូរបន្ថយ​ទោសពី ៣ខែ ដល់៩ខែ ដល់ទណ្ឌិតចំនួន ៣២នាក់ ស្រី ២នាក់ និងលើកលែងទោសទណ្ឌិត ៣៥នាក់ស្រី ១នាក់ ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរ របស់គណៈកម្មការ​ខេត្តបន្ទាយមានជ័យ លេីកលែងទោស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះ ដឹកនាំដោយលោក​ គឹង​ វណ្ណៈ​ អភិបាលរងខេត្ត ព្រះរាជ​អាជ្ញា​រងនៃអយ្យការអមតុលាកាខេត្ត​ លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន​ ប្រធាន​ ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តបន្ទាយមានជ័យ រួមទាំង​មន្ត្រី​ជំនាញកិច្ចការតុលាការ ពន្ធនាគារនិងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន បានអានស្ថិតិបញ្ជីឈ្មោះ និងសាវតានៃទណ្ឌិតជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យស្នើ ហើយសុំការអនុម័តពីគណៈកម្មការ ដើម្បីលើកលែងទោស និងបញ្ជូនបន្ថយទោសបន្តសុំថ្វាយការសម្រេចពីថ្នាក់លើ។

លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលស្គាល់ថា លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន​ ប្រធាន​ ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃលើសកម្មភាពអនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស។

លោកអភិបាលរងខេត្តសង្ឃឹមថា ដំណើរការនេះនឹងមិនមានអំពើពុករលួយ ភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតី ឬបញ្ហាកើតឡើងឡើយ ពោលធ្វើបានប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់។ លោកបានផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ ពេលចេញពីពន្ធនាគារវិញ ត្រូវចេះកែខ្លួនឱ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានប្រសើរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម