សន្តិសុខសង្គម
សម្តេច ស ខេង បញ្ជាឱ្យស្រាវជ្រាវរកទីតាំងធំៗ លួចផ្សំ កែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចត្រូវស្រាវជ្រាវ រកឱ្យឃើញទីតាំងធំៗមួយចំនួន ដែលឧក្រិដ្ឋជនគ្រឿងញៀន បានប្រើប្រាស់សារធាតុគីមីនាំចូល ដើម្បីលួចលាក់ផ្សំ កែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់។

សម្ដេចក្រឡាហោម ស ខេង ណែនាំបែបនេះក្នុងពិធីបូកសរុបលទ្ធផលការងារ នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
សម្ដេច បន្តដូច្នេះថា« ដោយសារតែមានឧក្រិដ្ឋជន មួយចំនួនបានប្រើប្រាស់សារធាតុគីមីនាំចូលមួយចំនួន មកកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ហេតុនេះ សមត្ថកិច្ចត្រូវធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហការអន្តរស្ថាប័ន ដើម្បីគ្រប់គ្រងការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមី ដែលនាំចូលកុំឱ្យសារធាតុគីមីទាំងនោះ ធ្លាក់ក្នុងដៃឧក្រិដ្ឋជន យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់»។

ទន្ទឹមនេះ សម្តេចក្រឡាហោម បានប្រាប់ឲ្យមន្ត្រីមានសមត្ថកិច្ចត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ ដើម្បីបង្ការទប់ស្កាត់ឱ្យបានជាដាច់ខាតការប្រើប្រាស់ប្រទេសកម្ពុជាជាគោលដៅផលិតគ្រឿងញៀន ។
សម្តេច ណែនាំឱ្យបន្តពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីមានសមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្ក្រាបរាល់ការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញនៃបច្ចេកវិទ្យាផលិត និងសកម្មភាពចរាចរជួញដូរប្រើប្រាស់គ្រឿងញៀន ព្រមទាំងត្រូវបង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ ប្រើប្រាស់ សំដៅគ្រប់គ្រងកាត់ផ្តាច់ចរន្តនៃការជួញដូរប្រើប្រាស់គ្រឿងញៀនឱ្យកាន់តែមានសប្រសិទ្ធភាព។
បើតាមសម្តេច អាជ្ញាធរ ត្រូវបង្កើនការអប់រំប្រជាជន ឱ្យលើកកម្ពស់ការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ ជៀសឱ្យឆ្ងាយពីគ្រឿងញៀនៅមូលដ្ឋាន ព្រមទាំងចូលរួមឱ្យបានកាន់តែសកម្មជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ឱ្យបានជាប់ជាប្រចាំ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ បានចំនួន ៥.៩៧ ៤ ករណី ក្នុងនោះ ធ្វើការឃាត់ខ្លួនជនល្មើសបានចំនួន១២.៦៧២នាក់៕ អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ