សន្តិសុខសង្គម
ឈ្លោះជាមួយស្រីស្នេហ៍ យុវជនម្នាក់ ទៅលោតទឹកសម្លាប់ខ្លួន
យុវជនអាយុ ១៩ ឆ្នាំម្នាក់ សម្រេចចិត្តលោតទឹកស្ពានជ្រោយចង្វាសម្លាប់ខ្លួន ព្រោះដ្បិតមានទំនាស់ជាមួយស្រីស្នេហ៍។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១ និង ១៥ នាទី រសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចកណ្តាលស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសដែលគិតខ្លី ប្រាប់ឲ្យដឹងថា ខ្លួនឈ្មោះ សួន សាន អាយុ ១៩ ឆ្នាំ មានលំនៅស្នាក់នៅជាមួយ ស្រីស្នេហ៍ នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ដោយនៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើងឡើងស្ពានជ្រោយចង្វាក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរ ដល់កណ្តាលស្ពានជ្រោយចង្វា ក៏បានលោតទឹកទម្លាក់ទៅក្នុងទន្លេសម្លាប់ខ្លួនតែម្តង។ ខណៈនោះប្រជានេសាទដែលនៅក្រោមស្ពានជ្រោយចង្វា ក៏បានចេញទូកទៅជួយស្រង់សង្គ្រោះទាន់ រួចបញ្ជូនទៅកាន់គល់ស្ពានជ្រោយចង្វាខាងលិចរួចក៏បញ្ជូនទៅកាន់គល់ស្ពានខាងកើតវិញ។
តាមបុរសរូបនោះបានឲ្យដឹងថា មូលហេតុ ដែលគិតខ្លី ដោយសារតែមានទំនាស់គ្នាជាមួយស្រីស្នេហ៍។ បន្ទាប់ពីឃាត់សួរនាំ នគរបាលក៏បានអប់រំកុំឲ្យគិតខ្លី រួចក៏បានហៅម៉ូតូកង់បីជិះត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ