Connect with us

សន្តិសុខសង្គម

បង្ក្រាបក្មេងទំនើង២៦នាក់ រកឃើញម្នាក់វិជ្ជមានកូវីដ-១៩​

បានផុស

នៅ

ក្រោម​ការបញ្ជា​របស់លោក​ ស្វាយ ​សំ​អ៊ាង​ អភិបាលខេត្ត​ស្ទឹងត្រែង​ ក​ម្លាំ​ង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ក្រោម​ការសម្របសម្រួល​ពី​លោក ​ជា​ សុភ័ក្ត្រ​ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​រយៈពេល​បី​ថ្ងៃ​ចាប់​ពីថ្ងៃ​២១ ដល់​ថ្ងៃទី ២៣​កុម្ភៈ ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន២៦​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ អៀង​ វ៉ាន់ឌី ​មេបញ្ជាការ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ បាន​បញ្ជាក់ថា ​ក្រុម​ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​បង្ក្រាប​ខាងលើ តែងតែ​ជិះ​ម៉ូតូ​ដេញ​គ្នា ប្រ​សេក​ប្រសាច​តាម​ដងផ្លូវ​នៅពេល​យប់ ប្រើ​ហិង្សា​និង​រំខាន​ដល់​ការរស់នៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្មេង​ទំនើង​រយៈពេល​បី​ថ្ងៃ​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន២៦​នាក់ ដកហូត​ម៉ូតូ​អត់​ពន្ធ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​១១​គ្រឿង​និង​កាំបិត​ចំនួន​២​ផងដែរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បន្តថា ក្នុងចំណោម​ក្មេង​ទំនើងចំនួន២៦នាក់ ៥​នាក់​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន និង​៨​នាក់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើ​ហិង្សា​ដោយ​ចេតនា ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​ចំណែក ៨​នាក់​ផ្សេងទៀត​ត្រូវបានធ្វើ​ការអប់រំ​ឲ្យ​អាណាព្យា​បាល​មក​ធានាយ​ត្រឡប់​យកទៅ​វិញ​។​

ក្នុងនោះ​ក៏មាន​ជនសង្ស័យ​ម្នាក់​ជា​អនីតិជន​អាយុ​១៦​ឆ្នាំ​ធ្វើតេស្ត​រហ័ស​វិជ្ជមាន​ជំងឺ​កូ​វីត​-១៩ ករណី​នេះ​ត្រូវបាន​លោក​ ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ឱ្យ​គ្រូ​ពេទ្យ​យកទៅ​ព្យាបាល​នៅ​មណ្ឌល ​និង​ឱ្យ​ឪពុក​ម្តាយ​ធ្វើការ​ធានា​ពេល​ព្យាបាល​ជាសះស្បើយ​ត្រូវ​យកមក​បង្ហាញខ្លួន​ចំពោះមុខ​សមត្ថកិច្ច​ដើម្បី​បន្ត​នីតិវិធី​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

Sokha Hotels

ព័ត៌មានពេញនិយម