សន្តិសុខសង្គម
រដ្ឋបាលរាជធានី នឹងពិន័យក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៏ ក្នុងម្នាក់១លានរៀលនិងទ្វេដង ករណីមិនរាងចាល
រដ្ឋបាលរាជធានីភ្នំពេញ នឹងពិន័យក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ពីរប្រភេទ ដោយទី១-អ្នកដែលធ្លាប់ត្រូវបានអប់រំកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រសិនបើមាន វត្តមាននៅក្នុងចំណោមអ្នកធ្វើកូដកម្មទៀត នឹងធ្វើការផាកពិន័យទ្វេដងក្នុងករណីមិនរាងចាល និងទី២- អ្នកដែលមកធ្វើបាតុកម្មថ្មីផ្សេងទៀត នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន១លានរៀល សម្រាប់បាតុករម្នាក់ ស្របតាម អនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/image-68-1024x768.jpg)
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់២៣កុម្ភៈ ម្សិលមិញនេះដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា បាតុករ ចំនួន៣៩នាក់ កាលពីម្សិលមិញដែលបានអញ្ជើញទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ មានចរិតរឹងរូស ច្រងេងច្រងាង មិនសហការជាមួយក្រុមគ្រូពេទ្យនៅទីតាំង ដោយពេលទៅដល់ មិនព្រមចាកចេញពីរថយន្ត មិនព្រមបំពេញបែបបទដើម្បីផ្ទៀងផ្ទាត់ឈ្មោះ នៅពេលបំពេញហើយមិនព្រមប្រគល់ជូនក្រុមគ្រូពេទ្យរហូតដល់ យប់បន្ដិចទើបពួកគាត់យល់ព្រមប្រគល់បែបបទជូនក្រុមគ្រូពេទ្យ ដើម្បីផ្ទៀងផ្ទាត់ឈ្មោះជាមួយក្រុមបាតុករ ប្រមាណ៣០០នាក់ ដែលមិនទាន់បានយកសំណាកនៅកោះពេជ្រ។ ដោយពេលវេលាមិនអំណោយផល ឈានចូលដល់យប់ជ្រៅបន្តិច ក្រុមគ្រូពេទ្យពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីយកសំណាកបន្តទៀត ទើបរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងសម្ភារប្រើប្រាស់មួយចំនួនរួមមាន មុង ភួយ ខ្នើយ ផ្តល់ជូនក្រុមបាតុករទាំងអស់នោះនៅមណ្ឌលចត្តាឡីស័កជាបណ្តោះអាសន្ន។ ជាការសោកស្តាយ ក្រុមបាតុករបានច្រានចោលមិនទទួលយកការរៀបចំផ្ដល់ជូនការស្នាក់នៅ ថែមទាំងបានស្រែកឡូឡា បង្កភាព គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងមណ្ឌល និងរុញចោលនូវសម្ភារសម្រាប់ប្រើប្រាស់ បដិសេធការចូល ស្នាក់នៅក្នុងបន្ទប់សម្រាក ព្រមទាំងធ្វើសកម្មភាពបង្កើតព្រឹត្តការណ៍ដើម្បីបំភាន់សាធារណមតិ ដោយនាំគ្នាប្រមូលផ្តុំសម្រាកផ្ទាល់ដីនៅក្រៅបន្ទប់ រួចថតរូបភាពធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងន័យទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌល។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/image-69-1024x768.jpg)
លុះព្រឹកឡើង ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន០៤នាក់ ក្នុងចំណោមបាតុករ ចំនួន៣៩នាក់។ នេះសរបញ្ជាក់ឱ្យឃើញថា ក្នុងចំណោមក្រុមបាតុករប្រមូលផ្ដុំធ្វើបាតុកម្មខុសច្បាប់តាម ទីសាធារណៈ ដោយមិនគោរពតាមវិធានសុខាភិបាល នៅតែមានហានិភ័យចំពោះសុខភាពសាធារណៈ ដែល អាចបង្កការឆ្លងរាលដាលសទៅក្រុមបាតុករដទៃទៀត ឈានដល់ក្រុមគ្រួសារ និងសហគមន៍កាន់តែច្រើនឡើង។ ដោយសារករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ ជាប្រាក់ចំនួន ១លានរៀល ក្នុងបាតុករម្នាក់ៗ ស្របតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ក្នុងការឆ្លៀតឱកាសក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារ មនុស្សមួយក្រុមតូចបានសន្សំចិត្ត ណែនាំឱ្យក្រុមបាតុករបង្កើតឈុតឆាកល្ខោនតាមការគ្រោងទុក ហើយថតរូបភាពសម្រាប់បង្ហោះតាមបណ្ដាញ សង្គមដើម្បីបំភាន់សាធារណមតិ ដូចករណីនាំគ្នាមិនសម្រាកក្នុងបន្ទប់ដែលរៀបចំជូន បែរជាមកសម្រាកផ្ទាល់ ដីនៅខាងក្រៅបន្ទប់ទៅវិញ សម្ដែងដូចជាកម្សត់ វេទនា ដើម្បីឱ្យមហាជនយល់ច្រឡំថា អាជ្ញាធរមានសមត្ថកិច្ចធ្វើបាប កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញពួកគាត់។ រូបភាពដែលធ្លាប់សម្ដែងកន្លងមក គឺមិនគ្រប់គ្រាន់សម្រាប់ មហិច្ឆតារបស់ក្រុមគេឡើយ ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមបាតុករចំនួន ៥៤នាក់ ត្រូវបានគេអូសទាញញុះញង់ឱ្យមកប្រមូលផ្ដុំធ្វើបាតុកម្មបន្តទៀត នៅលើផ្លូវសាធារណៈ ក៏ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចអញ្ជើញពួកគាត់ទៅកាន់មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះ បាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ-១៩ និងណែនាំដល់បាតុករ ដែលបានប៉ះពាល់គ្នាធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងពិន័យជា ពីរប្រភេទគឺ ទី១- ចំពោះអ្នកដែលធ្លាប់ត្រូវបានអប់រំកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រសិនបើមាន វត្តមាននៅក្នុងចំណោមអ្នកទាំង ៥៦នាក់ នឹងធ្វើការផាកពិន័យទ្វេដងក្នុងករណីមិនរាងចាល ទី២- អ្នកដែល មកធ្វើបាតុកម្មថ្មីផ្សេងទៀត នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១លានរៀល ក្នុងបាតុករម្នាក់ ស្របតាម អនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/image-70-1024x768.jpg)
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដទៃទៀត សូមកុំជឿតាមការអូសទាញរបស់ជនឱកាសនិយមមួយក្តាប់តូច ដើម្បីកេងចំណេញ យករូបភាពសម្រាប់ធ្វើអាជីវកម្មបំពេញមហិច្ឆតារបស់ខ្លួន បែរជាឱ្យក្រុមបាតុករជាអ្នករងគ្រោះទទួលខុសត្រូវ ចំពោះមុខច្បាប់ទៅវិញ ហើយសូមឱ្យបញ្ឈប់នូវរាល់សកម្មភាពប្រមូលផ្ដុំខុសច្បាប់ផ្ទុយនឹងវិធានការសុខាភិបាល ទោះក្នុងរូបភាពណាមួយក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបានដាក់ចេញ ដើម្បីធានាបាន នូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំង ការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2022/02/image-71-718x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/02/image-72-719x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត