សន្តិសុខសង្គម
ចរាចរណ៍តាមដងផ្លូវមានការធូរស្រាល ខណៈប្រេងសាំងឡើងថ្លៃ និងជំងឺកូវីដកំពុងរាតត្បាត
សកម្មភាពនៃការធ្វើដំណើតាមបណ្តាផ្លូវមួយចំនួនមានការធូរស្រាលដោយពុំសូវមានការកកស្ទះចរាចរណ៍ដូចពេលមុនក្នុងពេលដែលគេជឿជាក់ថា ដោយសារតែសាំងឡើងថ្លៃរួមនឹងការឆ្លងជំងឺកូវីដ១៩ក៏កំពុងរីករាលដាលផងដែរ។

ជាក់ស្តែងនាថ្ងៃទី២៤ ខែកុម្ភះនេះ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌចំការមនរាជធានីភ្នំពេញភ្នាក់ងារកម្ពុជាថ្មីបានចុះទៅផ្តឹតរូបភាពនៅតាមដងផ្លូវដែលធ្លាប់តែកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃសឹងគ្រប់ម៉ោងនាពេលថ្ងៃ លើកលែងតែពេលយប់រំលងអធ្រាត្រ។ ហើយក្នុងនោះមានលើកំណាត់ស្ពានអាកាសក្បាលថ្នល់ ច្រមុះជ្រូកក្បាលថ្នល់នៅលើកំណាត់ស្ពានព្រះមុនីវង្សថ្មី ចាស់។

បើតាមការអះអាងពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណះការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅប៉ុន្មានថ្ងៃនេះ គិតចាប់ពីថ្ងៃទី២១ ខែកុម្ភះមកគឺចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅពិសេសលើកំណាត់ផ្លូវជាតិលេខ១ចាប់ពីបុរីប៉េង ហួត បឹងស្នោ រហូតដល់គល់ស្ពានព្រះមុនីវង្ស ចាស់ ថ្មី មិនសូវមានការកកស្ទះចរាចរណ៍ឡើយ ខុសប្លែកដើមខែកុម្ភះកន្លងមកការកកស្ទះចរាចរណ៍ត្រូវកកស្ទះសឹងរាប់ម៉ោងទំរាំតែឆ្លងផុត។

លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា លោកទទួលស្គាល់ថា ពិតជាពុំមានការកកស្ទះចរាចរណ៍ដូចពីពេលមុននោះមែន។ ហើយបើនិយាយពីការដាក់ស្រឡាងចម្លងពីកោះនរាឆ្ពោះទៅកោះពេជ្រដែលត្រូវបញ្ចៀសចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១នោះក៏ពុំសូវមានអ្នកដំណើឆ្លងកាត់ទៀតផង។

តាមការពីប្រជាពលរដ្ឋលោក បុន ធាន រស់នៅច្បារអំពៅបានឲ្យដឹងថា គ្រួសាររបស់គាត់គឺនៅក្នុងផ្ទះទាំងអស់ ដោយពុំបានចេញទៅក្រៅព្រោះតែខ្លាចឆ្លងជំងឺកូវីដ១៩។ ម្យ៉ាងទៀតគ្រួសាររបស់ភាគច្រើនជាមនុស្សចាស់ដែលមានជំងឺរ៉ាំរ៉ៃផងនោះ។ ចំពោះតម្លៃសាំងវិញក៏ប្រជាពលរដ្ឋភាគច្រើនលោកមានការត្អូញត្អែដែរប៉ុន្តែការឡើងថ្លៃសាំងនេះដោយសារតែប្រេងសាំងនៅលើពិភពលោកក៏មានតម្លៃខ្ពស់ផងដែរ។
ដូច្នេះការធ្វើចរាចរណ៍មិនការកកស្ទះនេះគឺទី១ប្រជាពលរដ្ឋលោកមិនហ៊ានចេញពីផ្ទះព្រោះខ្លាចឆ្លងជំងឺកូវីដ១៩នឹងទី២ដោយសារតែសាំងឡើងថ្លៃ៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា