សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោចាប់ខ្លួនក្រុមចោរប្លន់៣នាក់ រកឃើញម៉ូតូជនរងគ្រោះមួយគ្រឿង
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនក្រុមចោរប្លន់ចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេចកាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយដកហូតបានម៉ូតូជនរងគ្រោះចំនួនមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ ហេង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ រុន រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ភាព សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ថុល វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិរការកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងបានដកហូតម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-6794 (ជារបស់ជនរងគ្រោះ) កាំបិតកែច្នៃចំនួន០១, កាំបិតប៉័ងតោចំនួន០១, ទូរស័ព្ទដៃម៉ាកOPPO ពណ៌ទឹកមាសចំនួន០១គ្រឿង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច រួចនាំគ្នាគេចខ្លួនបាត់អស់ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ រហូតចាប់ខ្លួនបានជាបន្តបន្ទាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ