សន្តិសុខសង្គម
ផ្ដន្ទាទោស អតីតយោធាផ្កាយ ២ ដាក់ពន្ធនាគារ ៨ ខែ និងបង្គាប់ឲ្យសងជំងឺចិត្ត ២០ លានរៀល
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតផ្កាយ ២ សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់ ៨ខែ ក្រោមការចោទប្រកាន់ពីបទបរិហារបង្កាច់កេរ្តិ៍។

ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ សូ បិនឡា ក៏ត្រូវបានតុលាការផ្ដន្ទាទោសដូចគ្នានេះដែរ និងបង្គាប់ឲ្យរួមគ្នាសងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២០ លានរៀលផងដែរ ។
បច្ចុប្បន្ននេះ ទណ្ឌិតឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតយោធាផ្កាយ ២ មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅ ពន្ធនាគារខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ សូ បិនឡា ភេទប្រុស អាយុ ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មាន លេខផ្លូវបេតុង ភូមិ ត្នោតជ្រុំ ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ជនត្រូវចោទទាំង ២ នាក់ បានរងនូវពាក្យបណ្តឹង របស់ឈ្មោះ កើត ខេង ភេទ ប្រុសអាយុ ៥០ឆ្នាំ មុខរបរជាអាជីវករនៅ រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានចោទប្រកាន់ជនត្រូវចោទទាំង ២ នាក់ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅចំណុចរាជធានី ភ្នំពេញកាលពីអំឡុងឆ្នាំ ២០២០ ដែលបទល្មើស នេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ ៣១១ នឹងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ ដើមហេតុគឺ នៅក្នុងអំឡុងឆ្នាំ ២០២០ ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡាបាន ប្តឹងលោកកើត ខេង និង ឈ្មោះជា ឡង់ឌី ពីបទឆបោកនិងក្លែងលិខិតសាធារណៈ ហើយពាក្យបណ្តឹងនោះ ត្រូវបានតំណាង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បើកការស៊ើបអង្កេតតាមនីតិវិធីដោយរកឃើញថា មិនមានបទល្មើសដូចតាម ការចោទប្រកាន់នោះទេ ទើបតំណាងអយ្យការសម្រេចតម្កល់ទុកឥត ចាត់ការ។
ផ្អែកទៅលើទង្វើរបស់ ឈ្មោះ សូយ ចាន់សឿន និងសូ បិនឡា បានឃុបឃិតគ្នាប្តឹងលោក កើត ខេង គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានឯកសារគ្រប់គ្រាន់នេះហើយ ទើបលោក កើត ខេង បានប្ដឹងបកវិញ រហូតតុលាការចាត់ការជាបន្តបន្ទាប់ដល់ដំណាក់កាលកាត់ទោស និងផ្ដន្ទាទោស ហើយបង្គាប់ឲ្យសងជំងឺចិត្តជនរងគ្រោះនេះ៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ