សន្តិសុខសង្គម
កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោកតាមប្រព័ន្ធ Telegram
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកពលរដ្ឋតាមប្រព័ន្ធទំនាក់ទំនងTelegramកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យ៉ុម យ៉េន ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ សូត្រ សុគន្ធរស់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ ជនសង្ស័យ និងបក្សពួកម្នាក់ទៀត បាននាំគ្នាទៅទិញស៊ីមថ្មីមួយ រួចបង្កើតគណនីតេឡេក្រាម ដាក់រូបអ្នកផ្សេង ក្នុងគោលបំណងបន្លំធ្វើជាម៉ូយដែលធ្លាប់រកស៊ីជាមួយជនរងគ្រោះឈ្មោះ ចែយក់ ហើយបានកម្មង់ទិញទំនិញ ជាច្រើនពីជនរងគ្រោះ ឲ្យផ្ញើទំនិញឲ្យមុន រួចមិនបានទូទាត់លុយឲ្យម្ចាស់ទំនិញវិញទេ ថែមទាំងទំនាក់ទំនងមិនបាន ។

ពាក់ព័ន្ធករណីខាងលើ លោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលផែនការងារសន្តិសុខ បានមានប្រសាសន៍ថា ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត បានដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានយកមកសួរនាំ ដោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច្នោះមែន ព្រោះរវាងជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នា ក្នុងការរកស៊ីកន្លងមក។
ក្រោយសួរនាំ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់