Connect with us

សន្តិសុខសង្គម

ទំនង​បើកបរ​ទាំង​ងងុយ ក្រឡាប់​បុក​របាំង​ទ្រូងផ្លូវ​ខ្ទេចខ្ទី និង​ចាក់​ស្វាយ​ពេញ​ផ្លូវ

បានផុស

នៅ

បាត់ដំបង ៖ របាំង​ទ្រូងផ្លូវ​ជាច្រើន​ផ្ទាំង ត្រូវ​បាន​បាក់​ខ្ទេចខ្ទី និង​បង្ក​ឲ្យ​មាន​មនុស្ស​ម្នាក់​រងរបួស ​ខណៈ​ដែល​មាន​រថយន្ត​ដឹក​ផ្លែស្វាយ​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ទំនងជា​ងងុយ​ក៏បាន​ក្រឡាប់​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​ បាន​កើត​ឡើង​នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​៤ និង ៥០​នាទី ទៀបភ្លឺ លើ កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បង្ក​ដោយ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ព៌​ណស ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3A-1659 បើកបរ​ដោយ​ឈ្មោះ ថោង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​អោយ​ខ្ទេចខ្ទី រនាំង​ដែក​ទ្រូងផ្លូវ​ចំនួន​៥​ផ្ទាំង ដោយ​រថយន្ត​នេះ​បាន ធ្វើដំណើរ​ក្នុង​ទិសដៅ ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ ក្នុង​ល្បឿន​លឿន ដោយមាន​បំណង​ដឹក​ផ្លែស្វាយ​ទៅ​ឲ្យ​ម៉ូត​ដែល​រង់ចាំ​នៅ​ព្រំដែន​ថៃ លុះ​ពេល​ដល់​ចំណុចកើតហេតុ ទំនងជា​អ្នកបើកបរ​ងងុយដេក ទើប​ធ្វើអោយ​រេ​ចង្កូត​ទៅបុក​ខឿន​ទ្រូងផ្លូវ​និង​រនាំង​ដែក បណ្តាលអោយ​រថយន្ត​ក្រឡាប់​នៅលើ​ទ្រូងផ្លូវ​តែម្តង​។

បច្ចុប្បន្ន​រថយន្ត​នេះ​ ត្រូវ​បាន​ប្រគល់​ទៅ​អោយកម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តហើយ ក្នុងការ​អនុវត្តតាម​ផ្លូវច្បាប់៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

រឿងថ្មី Lee Min Ho និង Gong Hyo Jin បរាជ័យទាំងស្រុង​ ទោះពួកគេជាតារាសម្ដែងជួរមុខ

សេចក្ដីជូនដំណឹង៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់ ៤៤ ឈានចូល ៤៥ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មនុស្ស ៧០ លាននាក់ ទូទាំងសហរដ្ឋអាមេរិក រងផលប៉ះពាល់ដោយសារព្យុះព្រឹលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

របបយោធាមីយ៉ាន់ម៉ា វាយប្រហារអាកាសសម្លាប់មនុស្ស ២៨នាក់ រួមទាំងកុមារ

កីឡា២៣ នាទីutes មុន

ឥណ្ឌាកំពុងសម្លឹងរក​ទីក្រុងច្រើនដើម្បីធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិក ឆ្នាំ២០៣៦

Sokha Hotels

ព័ត៌មានពេញនិយម