Connect with us

សន្តិសុខសង្គម

កងរាជអាវុធហត្ថ​ក្រុងសិរីសោភ័ណ​ឃាត់ខ្លួន​យុវជន​ ២ នាក់ ​បង្កើតក្រុមបង​ធំអុកឡុក​អ្នកភូមិ​

បានផុស

នៅ

យុវជនមួយក្រុមបានដាក់ឈ្មោះក្រុមខ្លួនថា អាការ៉ែមកី ជើងខ្លាំងប្រចាំភូមិដើរអុកឡុកក្នុងភូមិស្ទើររាល់ថ្ងៃក្នុងនោះ ប៉ុនប៉ងមនុស្សឃាតទៀតត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនបាន​២នាក់ នៅវេលាម៉ោង ៥និង ៣០នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវចូលវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា បុរសជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ហេង ចំណាន អាយុ ១៨ឆ្នាំ និង២មាន ឈ្មោះតាំង គីមឡេង អាយុ១៦ឆ្នាំ និងបក្សពួកចំនួន៤នាក់ទៀតដែលមានឈ្មោះថា ក្រុមអាការ៉ែមកី ហើយក្រុមនេះតែងតែបង្កអសន្តិសុខយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅពេលកើតហេុនោះជនសង្ស័យបានចេញធ្វើសកម្មភាពជិះម៉ូតូចំនួន២គ្រឿងមានទាំងកាន់កាំបិត១ដើមជិះមកដល់ចំណុចផ្លូវចូលវិទ្យាល័យអូរអំបិលស្រាប់តែចុះពីលើកម៉ូតូដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំយ៉ាងធ្ងន់់ធ្ងរ និងបក្សពួកម្នាក់ទៀតឈ្មោះ ឌៀប ពៅហេង អាយុ ១៧ ឆ្នាំផងដែរ ពេលកើតហេតុហើយជនរងគ្រោះបានដាក់ពាក្យប្តឹងចូលកងរាជអាវុធហត្ថក្រុង ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយលោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់់ការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ខាងលើនៅកន្លែងផ្សេងៗពីគ្នា ព្រមទាំងដកហូតកាំបិត១ដើម ចំណែកបក្សពួក៤នាក់ទៀតបានរត់គេចខ្លួនអស់។

ចម្លើយរបស់ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន៦នាក់ ជិះម៉ូតូ២គ្រឿងហើយបានធ្វើកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ពិតប្រាកដមែនដោយសារជនរងគ្រោះដឺដាក់ក្រុមខ្លួនកន្លងមក។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយនៅព្រឹកទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះចំណែកបក្សពួកជនសង្ស័យចំនួន០៤នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម