សន្តិសុខសង្គម
ចូលលួចទូរស័ព្ទដល់ក្នុងបន្ទប់ ខណៈម្ចាស់កំពុងដេកលក់
ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះជាម្ចាស់ទូរស័ព្ទដេញចាប់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីចូលលួចទូរស័ព្ទដល់ក្នុងបន្ទប់ ខណៈម្ចាស់កំពុងដេកលក់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចបន្ទប់ជួលជាន់ទី ២ លេខ ៣៦ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ លេង ធី ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ទូច ពេជ្រ ភេទប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ ៣៦ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដេកក្នុងបន្ទប់ជួល ដោយបើកទ្វារចំហ ហើយទុកទូរស័ព្ទម៉ាកViVO ក្បែរខ្លួន បន្ទាប់មកស្រាប់តែមានជនសង្ស័យដើរមកឃើញទ្វារចំហ ឱកាសល្អក៏ចូលលួចទូរស័ព្ទ ហើយព្យាយាមគេចខ្លួន តែរូបគាត់ដឹងខ្លួនទាន់ ក៏ដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សុខា
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ