សន្តិសុខសង្គម
ជីកដីចម្ការដាំបង្គោល ប្រទះឃើញមីន ៦៩ មួយគ្រាប់
ប្រជាកសិករម្នាក់ ភ័យស្ទើរព្រលឹងចុងសក់ ខណៈដែលទៅជីកដីក្នុងចម្ការរបស់ខ្លួន ដើម្បីដាំបង្គោល ក៏បានប្រទះឃើញគ្រាប់មីន។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២ ០២២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក ត្រង់ចំណុចភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋឈ្មោះ ចក់ សាវុធ ភេទប្រុស អាយុ ៤៥ ឆ្នាំ ស្នាក់នៅធ្វើចម្ការភូមិឃុំខាងលើ បាននិយាយថា ដីចម្ការនេះ គឺលោកបានដាំដុះផលដំណាំជាយូរឆ្នាំមកហើយ ប៉ុន្តែមិនដែលជួបរឿងយ៉ាងដូច្នេះទេ ស្រាប់តែនៅព្រឹកនោះ លោកក៏បានទៅជីកដី ដើម្បីដាំបង្គោលក៏ស្រាប់តែប្រទះឃើញគ្រាប់មីន ១ គ្រាប់នៅក្នុងដី ដែលធ្វើឲ្យលោកមានការភិតភ័យយ៉ាងខ្លាំងស្ទុះចេញពីមុខរណ្ដៅ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពីបានចុះពិនិត្យ គឺសមត្ថកិច្ចបានអះអាងថា គ្រាប់មីននេះជាប្រភេទមីន ៦៩ ដែលនៅមានគុណភាពអាចសម្លាប់មនុស្ស ឬសត្វបាន។ រួចហើយទើបប៉ុស្តិ៍បានរាយការណ៍ជូនស៊ីម៉ាក់ ដើម្បីនាំយកទៅរក្សាទុក៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ