Connect with us

សន្តិសុខសង្គម

២ នាក់ស្លាប់ និង ៣នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រាច

បានផុស

នៅ

មនុស្ស ២នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តកាមរីបាឡែនពណ៌ស ១គ្រឿង បុករះម៉ូតូ ២គ្រឿង និងរថយន្តប៉ូលីស ១គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ ត្រង់ចំណុចផ្លូវចាក់បេតុងថ្មី ឆ្ពោះទៅវត្តភ្នំស ស្ថិតក្នុងភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរី បាឡែនពណ៌ស ១គ្រឿង បោះពួយយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចគ្រោះថ្នាក់ រថយន្តបង្កបានរេចង្កូតទៅបុករះម៉ូតូ ដែលបើកបរស្របទិសគ្នា ២គ្រឿង និងបន្តទៅបុករថយន្តប៉ូលីស ដែលចតទុកនៅលើចិញ្ចើមផ្លូវ រួចរថយន្តបង្ក ក៏ក្រឡាប់ផ្ងារកង់ឡើងលើគំនរថ្ម បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសប្រមាណ ៥នាក់។

ប្រភពដដែល បានបញ្ជាក់ទៀតថា ជនរងគ្រោះ ដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ខាងលើ រួមមាន៖ ១.ឈ្មោះ គាន់ យ៉ាន ភេទស្រី អាយុប្រហែលជាង ៣០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ២. ឈ្មោះ រ៉ន ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ (ស្លាប់) មានទីលំនៅភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ចំណែកអ្នករងរបួសធ្ងន់ស្រាល មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យបង្អែកស្រុក។ ដោយឡែក អ្នកបើកបររថយន្តបង្ក ត្រូវបានអ្នកភូមិអះអាងថា ជាមនុស្សសតិមិនគ្រប់ ដោយខណៈជននេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានហើយ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដឹកបញ្ជូន ទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម