Connect with us

សន្តិសុខសង្គម

ខឹងជនរងគ្រោះចេះធ្មប់ ទាញកាំបិតកាប់ចិញ្ច្រាំ បំណងសម្លាប់ចោល

បានផុស

នៅ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់ចិញ្ច្រាំទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរបួសធ្ងន់(ដង្ហើមចង្រិត) ដោយសារខឹងនឹងជនរងគ្រោះចេះអាបធ្មប់។ ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​ ២២ ​និង​ ០០​ នាទី កាលពី​ថ្ងៃទី​ ៣ ខែ​មិនា ឆ្នាំ​ ២០២២ នៅ​ចំណុច​លើផ្លូវ​ក្រួស​ក្រហម ក្នុងភូមិ​តា​យ៉ែ​ក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ សុខ ម៉េង​អ៊ាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ កម្លាំង​ចំណុះ​ឲ្យ​អធិការនគរបាល​ស្រុក​សូទ្រនិគម សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ចុះ​ទៅដល់​កន្លែងកើតហេតុ​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៉ាវ សាន ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ មុខរបរកសិករ រស់នៅ​ភូមិ​តា​យ៉ែ​ក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធ​ករណីប៉ុនប៉ង​មនុស្សឃាត​ ដោយ​ចេតនា​។​ លោក​បន្ថែមថា ជនរងគ្រោះ ឈ្មោះ ធឿន វ៉ាន ភេទ​ស្រី អាយុ​ ៥០ ​ឆ្នាំ ទីលំនៅ​ភូមិ​តា​យ៉ែ​ក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

​លោក​វរសេនីយ៍ទោបញ្ជាក់ថា យោងតាម​ការបំភ្លឺ​រប​ស់​សាក្សី ឈ្មោះ ផាត ផល្លី ភេទ​ស្រី អាយុ​ ៤៥​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ដែល​ឃើញ​ហេតុការណ៍​ជាក់ស្ដែង បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេល​កើត ខ្លួន​កំពុងតែ​អង្គុយ​នៅលើផ្ទះ រៀបចំ​គេង ស្រាប់តែ​លឺ​សំឡេង​មាន​គេ​ស្រែកហៅ​ឲ្យ​ជួយ​នៅមុខ​ផ្ទះ រួចខ្លួន​ក៏​ស្ទុះ​ទៅ​មើល ក៏​ឃើញ​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​នឹង​ដី ហើយ​ជនសង្ស័យ​កំពុង​កាប់​ពីលើ​ចិញ្ច្រាំ​ជាច្រើន​កាំបិត។ ភ្លាមៗ​នោះ ខ្លួន​ក៏​ជួយ​ស្រែកហៅ​គេឯង​ឲ្យ​ជួយ បន្តិចក្រោយមក​ក៏មាន​អ្នកជិតខាង​បួន​ប្រាំ​នាក់ និង​កូនប្រុស​របស់​ជនរងគ្រោះ​មកជួយ​ឃាត់​បំបែក និង​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្ដង​។ ក្រុមគ្រួសារ​ បាន​យក​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ឃុំ​តា​យ៉ែ​ក តែដោយសារ​ស្ថានភាព​របួសធ្ងន់​ពេក មណ្ឌល​សុខភាព​បាន​បញ្ជូនបន្ត​មក​ស្រុក និង​ទៅ​ខេត្ត​ទៀត​។​

លោកនាយ​ការិយាល័យ​បាន​បន្ថែមទៀតថា នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ប៉ាវ សាន បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​កាប់​ចិញ្ច្រាំ​ក្នុង​គោលបំណង​សម្លាប់​ជនរងគ្រោះ​ខាងលើ​ប្រាកដ​មែន ដោយសារ​ខឹង​ជនរងគ្រោះ​ចេះ​ធ្មប់​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម