Connect with us

សន្តិសុខសង្គម

ឈ្មួញឈើប្រចាំស្រុកសំឡូត វាយគ្នាផ្អើលដល់ប៉ូលិស រឿងដណ្តើមម៉ូយលក់ដី

បានផុស

នៅ

មនុស្សមួយក្រុមដែលដែលក្នុងនោះមានស្ត្រីម្នាក់ ជាមេឈ្មួញរកស៊ីឈើដ៏ធំប្រចាំតំបន់ក្បែរព្រំដែនថៃ បានប្រើហិង្សា ទាញគល់អុសវាយគ្នាទៅវិញទៅមក រហូតបែកឈាម និងត្រូវប៉ូលិសឃាត់ខ្លួនបាន២នាក់។   

ហេតុការនៃអំពើហិង្សាឈានដល់ការបង្ករបួសស្នាមបានកើតឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៧ព្រឹក នៅចំណុចភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាករណីជម្លោះដណ្តើមគ្នាកាយដីដឹកចាក់លក់រវាង២ភាគី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានបង្កឡើងដោយជនសង្ស័យឈ្មោះ នូ សឿន ភេទប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដោយសារតែដណ្តើមម៉ូយគ្នាដឹកដីលក់បានប្រើដុំភ្លើងសាកថ្មទូរស័ព្ទនៅក្នុងកាបូបវាយទៅលើឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលអោយបែកម្រាមដៃម្ខាង។    ភ្លាមៗនោះដែរឈ្មោះ គង់ សុខជូ (ហៅធី) ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះខាងលើបានយកឈើគល់អុសទៅវាយឈ្មោះនូ សឿន វិញ និងប្រពន្ធឈ្មោះ រើត សុខា ភេទស្រី អាយុ៥១ឆ្នាំ ហៅយាយមាន់ ( ជាមេឈ្មួញរកសុីឈើប្រចាំស្រុកសំឡូត ) បណ្តាលអោយរបួសបែកក្បាល ។   

ករណីនេះសមត្ថកិច្ចបានអនុវត្តតាមបញ្ជារបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ សុខជូ(ហៅធី) និងជនសង្ស័យឈ្មោះ នូ សឿន ដើម្បីកសាងសំណុំរឿងទៅការិយាល័យជំនាញខេត្តតាមនីតិវិធី ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៥ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម