Connect with us

សន្តិសុខសង្គម

ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ទទួលបានអំណោយពីឯកឧត្តម ជា សុមេធី

បានផុស

នៅ

ឯកឧត្តម ជា សុមេធី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានដឹងនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នាថ្ងៃទី ៦ ខែមិនា ឆ្នាំ២០២២ នៅស្រុកមេសាង ខេត្តព្រៃវែង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនៅជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា មិនរត់ចោលបងប្អូនប្រជាពលរដ្ឋនោះទេ។ 

ឯកឧត្តម ក៏សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែគាំទ្រ និងជឿទុកចិត្តចំពោះការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និងសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្រក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៅមុខទៀតដើម្បីធានានូវសុខសន្តិភាពស្ថេរភាពនយោបាយជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ 

ក្នុងនោះដែរ ឯកឧត្តម ក៏អំពាវនាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល បានចាក់វ៉ាក់សាំង ដូសទី ១ ដូសទី ២ រួច សូមបន្តទៅចាក់ដូសទី ៣ បន្តទៀត ហើយចំពោះបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ19 និងសូមឲ្យបងប្អូនត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញគឺ ៣ កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម ក៏បានផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងម្នាក់ម្នាក់ទទួលបាន អង្ករ, ទឹកសុទ្ធ, មី, ត្រីខ, ទឹកត្រី,ទឹកស៊ីអ៊ីវ, និងថវិកាមួយចំនួនផងដែរ។ 

នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនឹងយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកមេសាងចំនួន ៥០ ផងដែរ៕

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៥ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១៦ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២៦ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម