សន្តិសុខសង្គម
រថយន្តស៊េរីទំនើបចំនួនពីរគ្រឿង សង្ស័យអត់ពន្ធ ត្រូវគយចុះឃាត់
ខេត្តរតនគិរី៖ រថយន្តស៊េរីទំនើបចំនួន ២គ្រឿង ត្រូវបានគយសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះរឹបអូសរយៈពេល ២ថ្ងៃ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងក្រុងបានលុង។
យោងតាមផេករបស់កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយកម្លាំងជំនាញគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្តចំនួន ២គ្រឿងរួមមាន៖
១. រថយន្តម៉ាកឡិចសុីស330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0482 សង្ស័យថាគ្មានពន្ធនាំចូល ឃាត់នៅចំណុចជិតមន្ទីរវប្បធម៌ខេត្ត ក្នុងក្រុងបានលុង។
២. រថយន្តម៉ាកឡិចស៊ីស400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1806 សង្ស័យថាគ្មានពន្ធនាំចូល ឃាត់នៅចំណុចភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
បច្ចុប្បន្ន រថយន្តទាំង ២គ្រឿង ត្រូវបានរក្សាទុកនៅសាខាគយ និងរដ្ឋាករ ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី។
ដោយឡែកលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់តាមទូរសព្ទឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ថា ខាងគយគេសុំសហការជាមួយកម្លាំងប៉េអឹមខេត្ត លោកឱ្យសួរបញ្ជាក់ទៅខាងគយ។
ទាក់ទិនបញ្ហាគយឃាត់ចាប់រថយន្តស៊េរីទំនើបពីរគ្រឿងខាងលើនេះ “កម្ពុជាថ្មី” មិនអាចសុំការពន្យល់ពីលោក ហាល ទូច ប្រធានស្នាក់ការគយ និងរដ្ឋាករខេត្តរតនគីរីបានទេ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤