Connect with us

សន្តិសុខសង្គម

អាជីវករលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេទុង បិទផ្លូវមិនឲ្យធ្វើចរាចរណ៍ ខណៈអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់

បានផុស

នៅ

អាជីវករលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបកោសដូង ក្នុងមូលដ្ឋានខណ្ឌទួលគោកបានលើកគ្នាជាច្រើននាក់តវាជាមួយអាជ្ញាធរ រហូត​ធ្វើ​ការបិទ​កំណាត់​ផ្លូវ​ម៉ៅ​សេទុង មិនឲ្យ​អ្នកដំណើរ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ ខណៈដែល​អាជ្ញាធរ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការផ្ទុះ​នូវ​ការតវ៉ា​នេះ បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃទី ​០៦ ខែមីនា ឆ្នាំ​ ២០២២ ​នេះ ខណៈដែល​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ម៉ៅ​សេទុង ទៅតាម​ការណែនាំ​របស់​លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បីឲ្យដងផ្លូវ​មួយ​នេះ​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​មាន​សោ​ភណ្ឌ​ភាពល្អប្រសើរ​ឡើងវិញ ដោយសារ​ថា កំណាត់​ផ្លូវ​នេះ ត្រូវបាន​បងប្អូន​អាជីវករ​លក់ដូរ បន្លែ ផ្លែឈើ​មួយចំនួន រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ក្នុងការ​លក់ដូរ មិន​ខ្វល់​ពី​ការកកស្ទះ​ចរាចរណ៍​ឡើយ​។

​មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក ដែលជា​អ្នកដឹកនាំ​លើ​ការងារ​រៀបចំ​សណ្តាប់ ក្នុង​ប្រតិ​ប​ត្ត​ការណ៍​នេះ បានអោយដឹងថា នា​យប់​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​ ២០២២ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ម៉ៅ​សេទុង ហើយក៏​ត្រូវបាន​អាជីវករ​ខឹងសំបារ ដោយ​កា​រលើក​គ្នា​តវា ដោយ​ដាក់​បិទផ្លូវ​តែម្តង​។ សកម្មភាព​នេះ ​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​សម្របសម្រួល​ជាមួយ​ពួកគាត់ សំខាន់​កុំឲ្យ​គាត់​បិទផ្លូវ​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដែលជា​អ្នកដំណើរ​។ មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក​ដដែលបាន​បញ្ជាក់ថា ការងារ​នៃ​ការរៀបចំ​សណ្តាប់ធ្នាប់​នេះ ​អាជ្ញាធរ​នូវតែ​អនុវត្ត​ដដែល ដោយពេល​នេះ​យើង​បាន​និង​កំពុង​រក​មធ្យោបាយ​ល្អៗ ដើម្បីដោះស្រាយ​ជាមួយ​ពួកគាត់​។

​គួរ​បញ្ជាក់ថា​ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​រសៀល​ថ្ងៃទី០៤​ ខែ​មិនា​ ឆ្នាំ​ ២០២៣ នៅ​សាលាខណ្ឌ​គោក​ក្រោម​វត្តមាន​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ លោក​ ជា ពិសី អភិបាលខណ្ឌ​ទួលគោក ​លោក​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ,មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​លើ​បណ្តោយ​ផ្លូវ​ខាងលើនេះ​ឲ្យ​បានល្អ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទុក​រយៈពេល​ឲ្យ​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ ក្នុង​រយៈពេល​មួយ​សប្តាហ៍ ដោយ​ត្រូវអនុវត្ត​ចាប់ពី​យប់​ថ្ងៃ​ ០៤ មិនា​នេះ​តទៅ ជាមួយនិង​ការបែងចែក​ក្រុមការងារ​ជា​ ២ ​ក្រុម ១​ ក្រុម​ចាប់ពី​ម៉ោង​ ០៩​ យប់​រហូតដល់​ម៉ោង​ ២ ​ទៀបភ្លឺ និ​ក្រុមទី ​២ ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ម៉ោង​ ០២​ ទៀបភ្លឺ រហូតដល់​ម៉ោង​ ០៧ ​ព្រឹក​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម