សន្តិសុខសង្គម
ចុះឆក់ត្រីតាមស្រែ ឆ្លងចរន្តពីឧបករណ៍ ឆក់ខ្លួនឯងស្លាប់ភ្លាម
បាត់ដំបង ៖ បុរសម្នាក់បានដួលស្លាប់ភ្លាមៗនៅនឹងមាត់ទឹក ខណៈដែលគាត់បានចុះទៅឆក់ត្រីប៉ុន្តែជាចៃដន្យ ឧបករណ៍ឆក់របស់គាត់មានការឆ្លងចរន្ត បណ្តាលឲ្យឆក់មកដល់ដៃគាត់តែម្តង។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ៩ និង ៣០នាទី់ព្រឹក ស្ថិតនៅចំណុចបឹងខ្នាចរមាស ក្នុងភូមិកាច់រទះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមប្រភពមួយបាននិយាយថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះឈ្មោះ កៀក ពេញ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បានចុះទៅកាន់បឹងខ្នាចរមាស និងបានរៀបចំឧបករណ៍ដើម្បីចុះឆក់ត្រីផង។
នៅពេលនោះដែរ គឺគេកំពុងកាន់ដងឆក់ក៏ស្រាប់តែដួលទាំងជំហរនៅមាត់ទឹក និងបានស្លាប់ភ្លាមតែម្តង ទើបមានការភ្ញាក់ផ្អើល ប៉ុន្តែក្រោយពីប៉ូលិសចុះពិនិត្យបានសង្កេតឃើញថា ជនរងគ្រោះមានស្នាមខ្សែចរន្តឆក់សឹងដាច់ម្រាមដៃ ដែលនេះគឺជាការធ្វេសប្រហែស ឬជាការភ្លាត់ស្នៀតពេលរៀបចំឧបករណ៍ឆក់ត្រីនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ