Connect with us

សន្តិសុខសង្គម

ខ្យល់​កន្ត្រាក់​ដួល​រលំ​បង្គោល​ភ្លើង​ចំនួន​ប្រាំមួយ​និង​លំនៅឋាន​មួយចំនួន​នៅ​ស្រុក​អូរជ្រៅ​

បានផុស

នៅ

បន្ទាយមានជ័យ ​៖​ ដាច់​ចរន្ត​អគ្គិសនី​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ដួល​រលំ​បង្គោល​ភ្លើង​ចំនួន​ប្រាំមួយ​និង​លំនៅឋាន​មួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះធម្មជាតិ​ដែល​បង្កឡើង​ដោយ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​បាន​កើត​ឡើង​រសៀល​ម៉ោង ៥និង៣០នាទី ថ្ងៃទី០៧ ខែ​មីនា ​ឆ្នាំ២០២២​ ស្ថិតនៅ​តាមផ្លូវ​ចូល​ ឃុំ​សំរោង​ក្នុងភូមិ ស្រកីដូង ​ឃុំ​សំរោង​ ស្រុក​អូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។

តាម​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ឲ្យ​ដឹង​ថា ​ភ្លៀង​និង​ខ្យល់​ខ្លាំង​ប្រមាណ​ជាមួយ​ម៉ោង​បាន​បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​ចំនួន៦​ស្របតាម​ផ្លូវ​ដែល​ចែកចាយ​ភ្លើង​ចូល​ឃុំ​សំរោង បាន​ដួលរលំ​និង​ប៉ើង​ដំបូលផ្ទះ​ចំនួន២​ខ្នង បង្គោល​ភ្លើង​ស៊ុ​ល​ឡា​បំភ្លឺ​តាមផ្លូវ ប៉ាណូ​គណបក្ស​នយោបាយ​មួយចំនួន​បាក់​ដួល​នឹង​នាំ​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​តាំងពី​ពេល​កើតហេតុ​រហូតមកដល់​ម៉ោង​៧និង៣០នាទី​យប់​ ហើយ​នៅ​មិនទាន់មាន​ភ្លើង​អគ្គិសនី​ប្រើ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ហេតុ​ការ​ណ៍នេះ​មិនបាន​បង្ក​ឲ្យ​រង​របួស​ដល់​មនុ​ស្ស​ឡើយ​ទោះបីជា​បង្គោល​ភ្លើង​ឬ​ខ្សែភ្លើង​ដួល​កាត់​ផ្លូវ​ក៏​ដោយ​។

សូម​បញ្ជាក់​ថា ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យ​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅតាម​ស្រុក​មួយចំនួន​នៃ​ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​បើ​ង​ដំបូល​នឹង​រន្ទះបាញ់​របួស​អ្នក​ឃ្វាលគោ​ម្នាក់៕

ដោយ ៖ អែប ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

UN៖ ​ប្រជាជនប៉ាឡេ​​ស្ទីន៤ម៉ឺននាក់​​នៅ​West Bank ​ត្រូវ​​បង្ខំចិត្ត​ជម្លៀសចេញ​​

គ្រឿងញៀន
សន្តិសុខសង្គម១៣ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម