សន្តិសុខសង្គម
ឪពុកបង្កើតរំលោភកូនស្រីខ្លួនឯង២នាក់សម្រេចជាច្រើនលើក សមត្ថកិច្ចកំពុងតាមចាប់ខ្លួន
ស្ត្រីជាប្រពន្ធ និងជាម្តាយផងរបស់យុវតីរងគ្រោះផងនោះ បានដាក់ពាក្យប្តឹងប្តីរបស់ខ្លួន ដែលលួចលាក់រំលោភសេពសន្ទវៈកូនបង្កើតរបស់ខ្លួនចំនួន២នាក់បានសម្រេចនៅស្រុកបូទុមសាគរ ខេត្តកោះកុង។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ថា ស្រ្តីឈ្មោះ ជ.ច.ណ អាយុ៣៧ឆ្នាំ មុខរបរលក់បន្លែ បានសម្រេចដាក់ពាក្យបណ្តឹងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអណ្តូងទឹក ករណីបុរសជាប្តីបានលួចលាក់បង្ខិតបង្ខំកូនស្រីបង្កើតចំនួន២នាក់ រំលោភសេពសន្ទវៈបានសម្រេចជាច្រើនលើក កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅទើបតែបែកការណ៍ ខណៈបុរសជាប្តីចិត្តអប្រិយកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់។

លោកអភិបាលស្រុកបូទុមសាគរបន្តថា ស្រ្តីជាម្តាយរបស់យុវតីខាងលើ មានកូនក្នុងបន្ទុកគ្រួសារចំនួន៥នាក់/ស្រី៣នាក់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលដ៏តូចលំបាក។ តាមការលើកឡើងរបស់ស្រ្តីជាម្តាយមិនអាចទ្រាំទ្រនឹងទម្ងន់នៃការឈឺចាប់នេះទេ ដោយរៀបរាប់ខ្លីៗថា កាលពីឆ្នាំ២០២១ យុវតីដែលត្រូវឪពុកបង្កើតខ្លួនឯងចាប់រំលោភច្រើនលើកនោះ ហើយថែមទាំងគំរាមអាកសម្លាប់ចោលទម្លាក់ទឹកព្រែកទៀត មានឈ្មោះ ដ.ត.ហ អាយុ១៥ឆ្នាំ និងឈ្មោះដ.ណ.វ អាយុ១០ឆ្នាំ។

អាជ្ញាធរសមត្ថកិច្ចស្រុកបង្ហាញការសោកស្តាយជាពន់ពេកចំពោះមិនគួរឱ្យកើតមានក្នុងមូលដ្ឋានចំទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដោយផ្តល់ជាថវិកា និងស្បៀងអាហារមួយចំនួន សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅបានមួយចំណែកគ្រាអាសន្នអន់ក្រ។ទន្ទឹមនោះ សមត្ថកិច្ចជំនាញសន្យាថា នឹងតាមចាប់ខ្លួនបុរសជាប្តី ជាឪពុកចិត្តអប្រិយគ្មានសីលធម៌ មកផ្តន្ទាទោសឱ្យខានតែបាន ទោះបីជាបុគ្គលសង្គមស្អប់មួយរូបនេះរត់ទៅដល់ទីណាក៏ដោយ ក៏មិនអាចរួចពីសំណាញ់ច្បាប់បានឡើយ។

ខេត្តកោះកុងប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានអំពើហិង្សាសម្លាប់រវាងប្តីនិងប្រពន្ធផងដែរ នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ឥឡូវក៏មានករណីឪពុករំលោភកូនស្រីខ្លួនឯងយូរឆ្នាំ២ករណីទៀតនៅស្រុកបូទុមសាគរ ដែលសបញ្ជាក់ថា ស្រ្តី និងកុមារីនៅតែជាជនងាយរងគ្រោះបំផុតពីក្រុមបុរសអគតិបន្តរំលោភបំពានយ៉ាងឃោឃៅខាងផ្នែករូបរាងកាយ ផ្លូវចិត្ត និងផ្លូវភេទ៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ