សន្តិសុខសង្គម
ខឹងប្រពន្ធមិនយកចិត្តទុកដាក់ជាមួយគ្រួសារ កាប់សម្លាប់ស្លាប់ក្នុងថ្លុកឈាម
ជនដៃដល់ជាប្ដីបានកាប់សម្លាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ដោយសារខឹងប្រពន្ធមិនយកចិត្តទុកដាក់នឹងគ្រួសារ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះជាប្រពន្ធ ឈ្មោះ សោរ គឹមហៀង ភេទស្រី អាយុ៤២ឆ្នាំ បច្ខុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ ត្រូវចំក បណ្តាលអោយស្លាប់ ដោយមូលហេតុជនសង្ស័យខឹងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសារ និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ ខណះពេលដែរជនសង្ស័យមានជំងឺក្រពះ ជំងឺតំរោងនោម និងកំពុងព្យាបាលជំងឺកូវីដ១៩ ក្រោយពេលធ្វើសកម្មភាពហើយ ត្រូវបានកម្លាំង សម្ថកិច្ចឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ស្រេង សុខ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតប៉័ងតោ កាប់ប្រពន្ធ ត្រូវក បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ដោយសារខឹងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសារ និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ ខណៈពេលដែរជនសង្ស័យមានជំងឺក្រពះ ជំងឺតម្រងនោម និងកំពុងព្យាបាលជំងឺកូវីដ.១៩ ។
ករណីនេះកម្លាំងនគរបាលជំនាញកំពុងរៀបចំនីតិវិធី បញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ