សន្តិសុខសង្គម
សមត្ថកិច្ចបញ្ជាក់ពីការស្លាប់មនុស្ស២នាក់ និងសង្គ្រោះបន្ទាន់២នាក់នៅខណ្ឌដង្កោកាលពីល្ងាចមិញ
បន្ទាប់ពីពិនិត្យធ្វើកោសល្យវិច័យរួច ជុំវិញករណីបុរស០២នាក់ដេកស្លាប់ក្នុងរថយន្ត និងស្ត្រី០២នាក់ទៀតសន្លប់ស្តូកស្តឹង នៅខណ្ឌដង្កោកាលពីវេលាល្ងាចមិញរួចមក សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដោយហេតុអាចមានការប្រើប្រាស់សារធាតុញៀនប្រភេទ មេតំទ្វេតាមីន និងអំទ្វេតាមីន ហួសកម្រិត ។

ជនរងគ្រោះទាំង០២នាក់មានឈ្មោះ ចំរើន ឆៃយ៉ា ហៅ ដូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ឡានតាកស៊ី ស្នាក់នៅផ្ទះកន្លែងកើតហេតុ ។ ទី២ឈ្មោះ ឡូវ ឆាយហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវបេតុង ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដោយឡែក ស្ត្រី០២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណ ។

អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ លោកវរសេនីយ៍ទោ ជាង ហុងសែ បានប្រាប់កម្ពុជាថ្មី តាមរយះទូរស័ព្ទ នាវេលាយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២នេះ អោយដឹងថា ក្រោយការពិនិត្យវិច័យលើកសាកសពយ៉ាងល្អិតល្អន់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរួចមក សពជនរងគ្រោះទាំង០២នាក់ គឺស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀន មេតំទ្វេតាមីន និងអំទ្វេតាមីន ។ លោកអធិការរងបន្តថា នៅពេលពិនិត្យជុំវិញក្នុងរថយន្ត សមត្ថកិច្ចបានពិនិត្យឃើញមានថ្នាំញៀនប៉ុន្មានកញ្ចប់ និងស្រា រួមទាំងកែវស្រាផងដែរ ។ ក្រោយការពិនិត្យ ឃើញថា សពជនរងគ្រោះទាំង០២នាក់ មានផ្ទុកសារធាតុញៀន ក្នុងខ្លួនផងដែរ ។

យ៉ាងណាមិញ ក្រោយការពិនិត្យរួច សពត្រូវប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក ស្ត្រីរងគ្រោះ០២នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការសង្គ្រោះនៅឯមន្ទីរពេទ្យនៅឡើយ ។
គួររំលឹកថា ករណីខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានអោយដឹងថា ដំបូងឡើយជនរងគ្រោះប្រុសស្រី០២នាក់ ក្នុងចំណោម០៤នាក់ បានបើករថយន្តមួយគ្រឿងម៉ាកព្រូស ពាក់ស្លាកលេខភ្នំពេញ 2BF-8087 បើកចតនៅមុខផ្ទះបងប្អូនពលរដ្ឋទល់មុខនោះ តាំងពីយប់ឡើងមកម្លេះ ។ ខណះបើកចតមួយរយះធំ តាំងពីព្រឹកដល់ព្រលប់ក្បាលល្ងាចហើយ នៅតែមិនឃើញជនរងគ្រោះទៅបើករថយន្តចេញ ម្ចាស់ផ្ទះក៏បានទៅអើតមើលនៅមុខផ្ទះជនរងគ្រោះ ស្រែកហៅយ៉ាងណាក៏មិនមានអ្នកឆ្លើយ ម្យ៉ាងឃើញមានចាក់សោរពីខាងក្នុង និងលឺតែសម្លេងបញ្ឆេះឡានចោលផង ក៏បានខលទូរស័ព្ទទៅស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះ ដើម្បីអោយមកជួយពិនិត្យ ។

បន្ទាប់ពីទទួលបានព័ត៌មានមក ស្ត្រីជាម្តាយបានទៅដល់ផ្ទះកើតហេតុ នឹងបានចាក់សោរចូលទៅខាងក្នុងជាមួយនឹងអាជ្ញាធរភូមិផង បានចូលទៅក៏ប្រទះឃើញជនរងគ្រោះទាំង០៤នាក់ ដេកក្នុងរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2178 ហើយពេលស្ទាបដង្ហើមទៅ ទើបដឹងថា ជនរងគ្រោះបុរស០២នាក់ បានដេកស្លាប់នៅកៅអីក្រោយទាំង០២នាក់ ហើយស្ត្រី០២នាក់ទៀត បានសន្លប់ស្តូកស្តឹង ។

ភ្លាមៗនោះស្ត្រីជាម្តាយ ក៏ដូចជាក្រុមអាជ្ញាធរ និងពលរដ្ឋដែលបានជួយអន្តរាគមន៍ បានជួយទំនាក់ទំនងរថយន្តសាម៉ុយអោយទៅទទួលជនរងគ្រោះ ដែលនៅរស់ទាំង០២នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕
អត្ថបទ៖ លីហេង & សុខា







-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?