Connect with us

សន្តិសុខសង្គម

ជនសង្ស័យម្នាក់ដើរមកឆក់ទូរស័ព្ទនារីម្នាក់បានសម្រេចនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

បានផុស

នៅ

នារីវ័យជំទង់ម្នាក់ ត្រូវបានជនសង្ស័យមា្នក់ដើរមកឆក់យកទូរស័ព្ទបានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោល ខណៈដែលជនរងគ្រោះកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទជាមួយម្ដាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រោមស្ពានអាកាសស្តឹងមានជ័យ ហើយក្រោយឆក់ទូរស័ព្ទបាន ជនសង្ស័យបានរត់គេចខ្លួនចូលក្នុងភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការរៀបរាប់ទាំងទឹកភ្នែកពីសំណាក់យុវតីរងគ្រោះបានអោយដឹងថា នៅមុនកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង​ទើបត្រឡប់មកពីទិញ​សម្ភារ:ចេញពីផ្សារដើមគ ក្នុងគោលដៅត្រឡប់ទៅផ្ទះវិញ ។  លុះដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​នាងក៏បានឈប់ម៉ូតូនៅ​ចំណុចកើតហេតុ ដើម្បីនិយាយទូរស័ព្ទជាមួយម្តាយ ។ ស្របពេលជាមួយគ្នានោះ ​ក៏លេចមុខជនសង្ស័យម្នាក់ដើរចេញមកពីម្តុំខាង​ក្រោយវត្តស្ទឹងមានជ័យ ប្លុកតំបន់មិនរៀបរយ បានដើរទៅក្បែរយុវតីរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃយុវតីរងគ្រោះ រួចរត់គេចខ្លួនចូលសំបុករបស់ខ្លួនដោយសុវត្ថិភាព ។

ក្នុងពេលជាមួយគ្នានោះ យុវតីរងគ្រោះខាងលើបានព្យាយាមរត់ដេញតាមជនសង្ស័យដែរ ប៉ុន្តែរត់ដេញមិនទាន់ឡើយ​ម្យ៉ាងនាងខ្លាចបាត់​ម៉ូតូផង ក៏ត្រឡប់ទៅរកម៉ូតូវិញ ហើយក៏បានឡើងជិះម៉ូតូទៅប្តឹងសមត្ថកិច្ចចរាចរណ៍ ដែលនៅប្រចាំការនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីសុំកិច្ចអន្តរាគមន៍ទាំងស្ថានភាពភ័យខ្លាច និងកំពុងយំផង ។

បន្ទាប់ពីបង្កអោយមានការភ្ញាក់ផ្អើលរួចមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះអន្តរាគមន៍ និងណែនាំអោយយុវតីរងគ្រោះ រួមទាំងសាច់ញាតិ អោយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ប៉ុន្តែភាគីរងគ្រោះសម្រេចមិនប្តឹងផ្ដល់​ហើយក៏នាំគ្នាជិះម៉ូតូត្រឡប់​ទៅផ្ទះ​តែម្តង ៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម