Connect with us

សន្តិសុខសង្គម

របួសធ្ងន់ ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត និងម៉ូតូប៉ះទង្គិចគ្នា នៅមុខផ្សារដំណាក់ចង្អើរ

បានផុស

នៅ

មនុស្ស ២នាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅប៉ះទង្គិចជាមួយរថយន្ត ប្រភេទបែនដឹកដីខ្នាតធំ ក្នុងទិសដៅស្របគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ៧និង ៥០នាទីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ត្រង់ចំណុចខាងកើតផ្សារដំណាក់ចង្អើរ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ ៣៣។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមឡើងដោយសារភាគីទាំងសងខាង បើកបរខ្វះការប្រុងប្រយ័ត្ន ខណៈរថយន្តដឹកដីនៅខាងមុខបត់ឆ្វេង តែចៃដន្យស្រាប់តែម៉ូតូ C125 ជែងពីក្រោយរថយន្តមិនបានពិនិត្យ ពីស្ថានភាពគ្រោះថ្នាក់នៅចំពោះមុខ គាប់ជួនពេលរថយន្ត​បត់ឆ្វេង ភាគីម៉ូតូក៏បើកទៅបុកចំកង់រថយន្តផ្នែកខាងមុខ បណ្តាលឲ្យរងរបួសបាក់ជើងទាំងពីរនាក់តែម្តង ហើយម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ផងដែរ។

ប្រភពដដែល បានបញ្ជាក់ទៀតថា ភាគីម៉ូតូជិះគ្នា ២នាក់សុទ្ធតែជាយុវជន ដែលមានអាយុក្រោម ២០ឆ្នាំ ដែលគេដឹងថា ធ្វើដំណើរមកពីខេត្តព្រះសីហនុ តែពេលនេះមិនទាន់ស្គាល់ឈ្មោះ ខណៈពេលសមត្ថកិច្ចប្រញាប់ប្រញាល់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ភ្លាម សមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយយករថយន្តរបស់អធិការដ្ឋាននគរ បាលក្រុងកែប ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម