Connect with us

សន្តិសុខសង្គម

លុយរាប់​លាន និង​ទ្រព្យសម្បត្តិ​ជាច្រើន ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់

បានផុស

នៅ

បាត់ដំបង ៖ លំនៅឋាន​មួយ​ខ្នង ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​គ្មាន​សល់ រួម​ជាមួយនឹង​ទ្រព្យសម្បត្តិ​ជាច្រើន​ផង​ដែរ ខណៈ​ដែល​ម្ចាស់​កំពុង​លង់លក់​ក្នុង​ដំណេក ស្រាប់​តែមាន​ករណីនេះ​កើតឡើង​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង ៣ និង ៤៥​នាទី​ទៀបភ្លឺ ស្ថិតនៅ​ចំណុច​ក្រុម​ទី​១ ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​ករណី​អគ្គិភ័យ​កើតឡើង​ចំនួន ១​លើក បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​១​ខ្នង (​ឆេះ​ទាំងស្រុង​) ទំហំ ៦​ម​x៧​ម ធ្វើ​ពី​ជញ្ជាំង​ក្តារ ដំបូល​ប្រក់​ស័ង្កសី របស់​ម្ចាស់​ឈ្មោះ ឃុ​ត ឈៀប ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ គឺ​ខណ​:​ដែល​ម្ចាស់​កំពុង​ដេកលក់​ទាំង​មិនដឹង​ខ្លួន។

ការ​ឆេះ​នេះ​បាន​បំផ្លាញ​ទៅលើ​ទ្រព្យសម្បត្តិ​ជាច្រើន​ដូចជា ផ្ទះ ១​ខ្នង ម៉ាស៊ីនបូមទឹក ៣​គ្រឿង ម៉ាស៊ីនដេរ ២​គ្រឿង កង់​គោយន្ត ២​គ្រាប់ ឯកសារ អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ ខ្សែ​.​ក ផ្លាក​ទីន​ទម្ងន់ ៥​ជី​ចិញ្ចៀន ១​វង់ ទម្ងន់ ១​ជី សម្ភារ​:​សំខាន់ៗ​ក្នុងផ្ទះ​មួយចំនួនទៀត ឆេះ​ទាំងស្រុង ឆេះ​ប្រាក់​ខ្មែរ​អស់​ចំនួន ២,០០០,០០០(​ពីរលាន​រៀល​) និង ឆេះ​ប្រាក់​ដុល្លារ​អស់​ចំនួន ៦,០០០ ដុល្លារ​(​ប្រាំមួយ​ពាន់​ដុល្លារ​)​។ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​គឺ មូលហេតុ ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម