សន្តិសុខសង្គម
ព្រះរាជអាជ្ញារងខេត្តកោះកុងចុះបង្រ្កាបទីតាំងកត់ឆ្នោតគ្មានច្បាប់មួយកន្លែងកែងផ្សារដងទង់
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង សហការជាមួយកម្លាំងនគបាលក្រុងខេមរភូមិន្ទ ចុះបង្រ្កាបទទីតាំងកត់ឆ្នោតដោយគ្មានច្បាប់អនុញ្ញាតមួយកន្លែង នៅចំនុចខាងកើតកែងផ្សារដងទង់ ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រតិបត្តិការបង្រ្កាប និងទប់ស្កាត់ការលេងល្បែងស៊ីសងកត់ឆ្នោតថៃ វៀតណាម គឺធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ប៉ុន្តែទើបបែកធ្លាយលេចឭមកកាន់ក្រុមអ្នកសារព័ត៌មាន។
ក្រោយពីបានត្រួតពិនិត្យឃើញថា ការកត់ឆ្នោតវៀតណាម និងថៃគឺគ្មានច្បាប់អនុញ្ញាតប្រាកដមែន ដោយជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតផ្សេងៗ។

ព្រះរាជអាជ្ញារងខេត្តកោះកុងបន្ថែមថា អ្នកស្រី ជា ហ្គេវជូ អាយុ៥៧ឆ្នាំ ជាម្ចាស់ទីតាំងបើកទីតាំងកត់ឆ្នោតខុសច្បាប់ខាងលើ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចជំនាញបញ្ចូនខ្លួនមកតុលាការបន្តអនុវត្តនីតិវិធី។
វត្ថុតាងដកហូតរួមមាន៖ ក្រដាស់កត់កន្ទុយលេខឆ្នោតវៀតណាម២ដុំ ត្រាឆ្នោតថៃចំនួន៤ ត្រាឆ្នោតវៀតណាមចំនួន០២ត្រាថ្ងៃខែឆ្នាំចំនួន២ កន្ទុយឆ្នោតចំនួន១ដុំ ម៉ាសុីនគិតលេខ១ បុិច៣ដើម ប្រដាប់កឹបក្រដាស់០១ និងវត្ថុតាងមួយចំនួនទៀត។

បើតាមលោកព្រះរាជអាជ្ញារងខេត្តកោះកុង ប្រតិបត្តិការបង្រ្កាបល្បែងឆ្នោតស៊ីសង នឹងបន្តស្រាវជ្រាវអនុវត្តនៅទីតាំងផ្សេងក្នុងមូលដ្ឋាន គ្រាសកម្មភាពបទល្មើសល្បែងស៊ីសងចាក់ឆ្នោត បៀរ អាប៉ោង ជល់មាន់កំពុងកើតមានលួចលាក់ជាច្រើនកន្លែងគ្មានការអនុញ្ញាត។
ម៉្យាងការលេងល្បែងស៊ីសង វាផ្ទុយនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ៕
អត្ថបទៈ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព