សន្តិសុខសង្គម
ឃុំខ្លួនបុរសម្នាក់ ប្រឌិតរឿង មានគេប៉ុនប៉ងសម្លាប់គ្រួសារថៅកែឃូស៊ី និងទារលុយ ៥ ម៉ឺនដុល្លារ ជាថ្នូរនឹងការផ្ដល់ដំណឹងសម្ងាត់
បុរសឈ្មោះ ឃី ឆៃណា មានអាយុ៣០ ឆ្នាំ ត្រូវចៅក្រមស៊ើបសួរសា លាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទកំហែកយក ដោយប្រឌិតរឿងថាមានគេប៉ុនប៉ងសម្លាប់គ្រួសារថៅកែអាហារបំប៉នសម្រស់ធម្មជាតិ។
ជនជាប់ចោទដែលតុលាការឃុំខ្លួន មានស្រុកកំណើតនៅខេត្តកោះកុង និងមុនចាប់ខ្លួនស្នាក់នៅផ្ទះ៥ ផ្លូវ៣១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរបានបញ្ជាក់ថា ជននេះត្រូវបានដាក់ឲ្យនៅក្រោមការពិនិត្យពីបទប៉ុនប៉ងកំហែកយក នៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដែលបទល្មើសនេះមានបញ្ញត្តិ និងឲ្យផ្តន្ទាទោសតាមមាត្រា ៣៦៣ មាត្រា ៣៦៤ និងមាត្រា ៣៧០ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនអាហារបំប៉នសម្រស់ធម្មជាតិ ( ខូស៊ី)។
តាមពាក្យបណ្តឹង ក៏ដូចជាចម្លើយជនសង្ស័យត្រូវបានគេដឹងថា ឈ្មោះ ឃី ឆៃណា បានរងនូវបណ្តឹងរបស់ឈ្មោះ ឈាង រ័ត្ន ជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ប្តឹងឲ្យសមត្តកិច្ចចាប់ខ្លួន ពាក់ពន្ធក្នុងការបង្កើតព័ត៌មានមួយថា មានគេព្យាយាមប៉ុនប៉ងធ្វើឃាតលើជនរងគ្រោះ និងក្រុមគ្រួសារ ។
ការប្រឌិតរឿងនេះឡើងដោយមានចេតនា ឲ្យជនរងគ្រោះ និងក្រុមគ្រួសារមានការភ័យខ្លាច ដើម្បីផ្តល់ប្រាក់ទៅឲ្យជនសង្ស័យយកទៅដោះស្រាយបញ្ហាជីវភាព ពុំមានបំណងអាក្រក់លើសពីនេះទេ។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានបង្កើតហ្វេសប៊ុក នឹងតេឡេក្រាម ដោយដាក់ឈ្មោះ Khy Chains ដើម្បីឆាតទាក់ទងទៅជនរងគ្រោះ ប៉ុន្តែមិនអាចទាក់ទងបាន។
លុះនៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសាជាសម្លេងចូលទៅតេឡេក្រាមរបស់ឈ្មោះ ពាក់មី ជាអ្នកចែកចាយឲ្យដើមបណ្តឹងជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលមានខ្លឹមសារថា «មានគេប៉ុនប៉ងធ្វើបំណងអាក្រក់ទៅលើក្រុមគ្រួសាររបស់ស្រីអូន» ហើយម្ចាស់សារនោះគឺចង់ជួបស្រីអូនផ្ទាល់។
បន្ទាប់មកក៏មានលេខទូរស័ព្ទមួយ បានតេចូលលេខជនសង្ស័យ ដោយចង់ដឹងព័ត៌មានលម្អិតពីការប៉ុនប៉ងអាក្រក់ពីជនទុច្ចរិតនោះ តែត្រូវជនសង្ស័យមិនឲ្យជួប នឹងបានណាត់ម្ចាស់លេខទូរស័ព្ទជួបគ្នា គឺចង់ជួបតែឈ្មោះ ឈាង រ័ត្ន ប៉ុណ្ណោះ ។
លុះដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ម្ចាស់លេខទូរស័ព្ទថ្ងៃមុន បានតេទៅជនសង្ស័យម្តងទៀត ដោយបានបញ្ជាក់ថា គេឈ្មោះ តុលា ជាជំនួយការលោក ឈាង រ័ត្ន សុំណាត់ជួបជនសង្ស័យ នៅកន្លែងណាក៏បាន ដើម្បីចរចាព័ត៌មានការប៉ុនប៉ងអាក្រក់នោះ។
ក្រោយមកឈ្មោះតុលា និងជនសង្ស័យបានណាត់គ្នាជួបនៅភោជនីដ្ឋានមួយកន្លែងម្តុំបុរីចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលជួបគ្នាជនសង្ស័យបានប្រាប់ទៅឈ្មោះតុលាថា មានគេប៉ុនប៉ងធ្វើឃាតលើឈ្មោះ ឈាង រ័ត្ន និងក្រុមគ្រួសារ ដែលរឿងនេះបានលេចធ្លាយចេញពីមិត្តភក្តិគេ (ជនសង្ស័យ) ជាអ្នកបើកបររថយន្ត ចង់ដឹងព័ត៌មានលម្អិតចាំគេទៅសួរឲ្យ។
បន្ទាប់មកជនសង្ស័យក៏បានទាក់ទងឈ្មោះ តុលា ណាត់ជួបគ្នាម្តងទៀត ពេលនោះជនសង្ស័យថា បើចង់ដឹងរឿងនឹងទាល់តែឲ្យគេ៥ម៉ឺនដុល្លារអាមេរិកសិនបានគេប្រាប់ ទើបភាគីខាងជនរងគ្រោះបានដកឃ្លាពិចារណាវិញ។
លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីបានណាត់ជួបគ្នា នៅភោជនីដ្ឋានស៊ុបម្រះ ស្ថិតនៅផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលនោះក៏ត្រូវកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅឃាត់ខ្លួនជនសង្ស័យតែម្ដង៕
អត្ថបទ៖ មករា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់