សន្តិសុខសង្គម
តុលាការសម្រេចផ្ដន្ទាទោសបុរសជនជាតិចិន ៣ នាក់ ឱ្យជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធការចរាចរ និងជួញដូរគ្រឿងញៀន
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកស្រី សាយ ស្រីល័ក្ខណ៍ ប្រធានក្រុមប្រឹក្សា បាប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលើជនជាប់ចោទជនជាតិចិនចំនួន៣នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ១០០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង១គីឡូ។
បុរសជនជាប់ចោទ ទាំង ៣ នាក់ ទី១ ឈ្មោះ ZI SIBEI ហៅ ស៊ីន អាយុ ៤៩ ឆ្នាំ ទី២ ឈ្មោះ BA YUN អាយុ ២៤ ឆ្នាំ និងទី៣ ឈ្មោះ HOU TAO ហៅ ជី អាយុ ២៤ ឆ្នាំ។
កាលពីវេលាម៉ោង ១១៖២៥នាទី ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមសហការ ពីកម្លាំង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំ ឮសម្របសម្រួលដោយ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុក គ្រឿងញៀន នៅចំណុច មុខបន្ទប់ ជួល ផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ និងដកហូតវត្ថតាង៖ សារធាតុញៀន ៤៥ ក្រាម ប្រភេទ មេតំ ហ្វេតាមីន ទម្ងន់ ១៣៨៩.៤៣ ក្រាម គ្រាប់ (WY) ២៩,២១ ក្រាម អ៊ិចស្តាស៊ី ៣៤,៩០ ក្រាម ជញ្ជីងថ្លឹង ០១ គ្រឿង និង ទូរស័ព្ទ ០២ គ្រឿង។ ជនជាប់ចោទទាំង៣នាក់ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល២ឆ្នាំទើបឈានដល់ការកាត់ទោស និងផ្ដន្ទាទោសនេះ៕
អត្ថបទ៖ មករា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ