សន្តិសុខសង្គម
ចុះឆក់ត្រីទាំងកណ្តាលអធ្រាត្រ ភ្លាត់ស្នៀត ត្រូវឆ្លងចរន្តឆក់ខ្លួនឯងស្លាប់
បាត់ដំបង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅលើកាណូតស្មាច់ ខណៈដែលគេបានចេញកាណូតទៅឆក់ត្រី បែរជាត្រូវឧបករណ៍ឆក់ដៃខ្លួនឯងទៅវិញ។
ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ១០ នាទីយប់នៅចំណុចក្បាលកោះថ្វាង ក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

មានករណីឆក់ត្រីដោយប្រើប្រាស់ឧបករណ៍អាំវេទរ័ឆ្លងចរន្តអគ្គិសនីស្លាប់ខ្លួនឯងចំនួន០១ករណី។ បើតាមការអះអាងពីលោក ឈិន ឡុត ត្រូវជាឪពុកជនរងគ្រោះបាននិយាយថា កូនប្រុសរបស់គាត់មានឈ្មោះ ឡុត ស៊ាងសុខបាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានប្រាប់គាត់កាលពីវេលាម៉ោង ៨ យប់ថា ចេញទៅឆក់ត្រីហើយ លុះពេលរំលងអធ្រាត្រ ស្រាប់តែលោកមេភូមិតេមកប្រាប់ថា កូនប្រុសត្រូវឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងស្លាប់ហើយ គឺនៅតាមបណ្តោយដងស្ទឹងសង្កែ ទើបគាត់ចេញទៅយកសពទាំងយប់។
ក្រោយពីទទួលសេចក្តីរាយការណ៍ លោកវរសេនីយ៍ទោ មួរ សាម៉េត អធិការរង បានដឹកនាំនឹងសហការជាមួយកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យសព ព្រមទាំងបានបញ្ជាក់ថា សពត្រូវបានខ្សែចរន្តឆក់លើបាតដៃរហូតខ្លោច ដោយសារឆ្លងចរន្ត ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ