Connect with us

សន្តិសុខសង្គម

ឆេះខ្សែភ្លើង ១១ រ៉ូឡូធំៗ នៅបរិវេណអគ្គិសនីក្រុងស្ទឹងត្រែង គិតជាប្រាក់អស់ ៥ ម៉ឺនដុល្លារ

បានផុស

នៅ

ខ្សែភ្លើង ១១ រ៉ូឡូធំៗ ដែលគិតជាទឹកប្រាក់ប្រមាណជាង ៥ ម៉ឺនដុល្លារអាមេរិក ត្រូវអគ្គិភ័យឆាបឆេះមិនដឹងពីមូលហេតុ មន្ត្រីអគ្គិសនីកំពុងធ្វើការឆែកពិនិត្យរូបភាពតាមប្រព័ន្ធការមេរ៉ាសុវត្ថិភាព។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​ ១២ ​និង​ ៣០ ​នាទី​ កាលពីថ្ងៃទី​ ១៤ ​ខែមិនា ឆ្នាំ ​២០២២ ​នេះ ​នៅក្នុង​បរិវេណ​អង្គភាព​អគ្គិសនី​ ស្ថិតនៅ​កណ្តាល​ក្រុង​ស្ទឹងត្រែង​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ស៊ា ប៉ាច ប្រធាន​សាខា​អង្គភាព​អគ្គិសនី​កម្ពុជា​ប្រចាំខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់ថា ​ការឆេះ​នេះ​យើង​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ យើង​កំពុង​ពិនិត្យ​រូបភាព​តាម​ប្រព័ន្ធ​កាមេរ៉ា ជាការ​ខូ​ចខាត​ទ្រព្យសម្បត្តិ​សារ​ធារ​ណៈដ៏​ធំ​មួយ ក្នុងពេលដែល​អង្គភាព​អគ្គិសនី​កំពុង​បង្កើន​ការ​ត​បណ្ដាញ​ភ្លើង​ជូន​ប្រជាពលរដ្ឋ​ប្រ​ប្រាស់​ឱ្យដល់​ទីជនបទ​។ លោក​បន្តថា ​ការបង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​នេះ បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង ៥​ ម៉ឺន​ដុល្លារ ករណី​ឆេះ​នេះ​ផ្នែក​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ យកមក​អនុវត្តតាម​នីតិវិធី​។ ប្រធាន​សាខា​អង្គភាព​អគ្គិសនី បានបន្តថាករណីនេះ ​ផ្នែក​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​មើលរូប​ភាព​តាម​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ហើយ​បើតាម​ការពិនិត្យ​ជាក់ស្ដែង​នៅមុន​ពេល​ឆេះ​មាន មនុស្ស​ចូល​លួច​កាត់​ខ្សែភ្លើង ​ហើយ​ពេល​ចេញទៅ​វិញ​មាន​ភ្លើង​ឆេះ​តាម​ក្រោយ​តែម្តង​។

សូមបញ្ជាក់ថា ករណី​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆេះដុំ​ខ្សែភ្លើង​នេះ មិនបាន​បង្ក​ផលប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះទេ ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គិភ័យ​ប្រើ​អស់​ចំនួន ៥​ ឡាន​ ទើប​រលត់​ហេតុ​ការ​នេះ​មន្ត្រី​ជំនាញ​សង្ស័យថា ​មាន​អ្នក​ជក់បារី​ហើយ​បោះចោល​ផ្តេសផ្តាស់​ទៅក្នុង​បរិវេណ​នោះ​តែម្តងទើប​បណ្តាលឱ្យ​ឆេះ​ស្មៅ​ និង​សំរាម​ហើយ​រាលដាល​ដល់​ខ្សែភ្លើង​បែបនេះ​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម