សន្តិសុខសង្គម
ខាតបង់ប្រាក់រាប់លានរៀលទាំងព្រឹក ក្រោយមន្ត្រីជំនាញក្រសួងសាធារណការធ្វើការផាកពិន័យ
មន្ត្រីជញ្ជីងចល័ត នៃក្រសួងសាធារណៈការនិងដឹងជញ្ជូនបានបើកប្រតិបត្តការណ៍ត្រួតពិនិត្យរថយន្តដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមដែលបានផ្ទុកលើសទម្ងន់និងបានធ្វើការផាកពិន័យភ្លាមៗ ផងដែរទើបអនុញ្ញាតឲ្យយករថយន្តផ្សេងមកសាងស្រូវយកទៅលក់បន្ត។

ការចុះប្រតិបត្តការណ៍នៃក្រុមមន្ត្រីជញ្ជីងចល័តនៃស្រសួងសាធារណៈការនិងដឹកជញ្ជូនលើក្រុមរថយន្តដឹកស្រូវលើសទម្ងន់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ២ ក្នុងភូមិសូច័ន្ទ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ទុករថយន្តបាន៥គ្រឿង ដែលផ្ទុកលើសទម្ងន់មានចាប់ពី ២០តោន ទៅ២៥តោនក្នុងមួយគ្រឿងៗ។

ចំពោះដំណោះស្រាយ គឺត្រូវបានមន្ត្រីជំនាញជញ្ជីងចល័តធ្វើការផាកពិន័យចំពោះ ទម្ងន់ដែលលើសដោយក្នុងមួយតោនត្រូវពិន័យជាប្រាក់ ៣០ម៉ឺនរៀល ទើបអនុញ្ញាតឲ្យសាងស្រូវនៅលើរថយន្តទៅលក់ ដោយឡែករថយន្តត្រូវអូសយកទៅរក្សាទុកនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវរយៈពេល១ឆ្នាំ។
ដោយឡែកតាមសម្តីម្ចាស់រថយន្តបានឲ្យដឹងដែរថា ពួកគាត់ទទួលស្គាត់ថាដឹកលើសទម្ងន់ហើយក៏មិនរុញរានិងការបង់ផាក់ពិន័យដែរ តែថា បើគាត់មិនដឹកផ្ទុកលើសទម្ងន់គឺមិនចំណេញទេ ព្រោះសាំងឡើងថ្ងៃ និងត្រូវបង់លុយនៅច្រកព្រំដែនជាច្រើនម៉ឺនរៀលទៀត ម្យ៉ាងពួកគាត់ជាអ្នកស៊ីឈ្នួលដឹកស្រូវទៅលក់ឲ្យគេដោយមួយតោនបានតែ ២៥ ០០០ រៀលប៉ុណ្ណោះ។ ពួកគាត់បន្ថែមថា សំណាងមិនល្អ ថ្ងៃនេះ រកមួយឆ្នាំទៀតមិនទាន់គ្រប់លុយថ្លៃផាកពិន័យលើកនេះផង។

លោកប្រធានក្រុមជញ្ជីងចល័តដែលដឹកនាំកម្លាំងមកអនុវត្តលើរថយន្តដឹកលើសទម្ងន់នេះ បានបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយលើផ្លូវជាតិ២នេះជំនាញលោកមិនដែលបានចុះមកនោះទេ ហើយក៏សំណូមពរដល់ក្រុមឈ្មួញរកស៊ីដឹកទំនិញផ្សេងៗ ពិសេសដឹកស្រូវត្រូវផ្ទុកទម្ងន់ដឹកតាមច្បាប់កំណត់និងប្រភេទរថយន្តរបស់ខ្លួន ជៀសវៀងការខាត់បង់ពេលមន្ត្រីចាប់ឃាត់រថយន្តពិនិត្យទម្ងន់៕


អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ