សន្តិសុខសង្គម
មកពីផឹកស៊ីផ្ទះមិត្តភ័ក្ដិរករឿងឈ្លោះប្រពន្ធ ទាញកៅអីវាយត្រូវកូនអាយុជាងមួយខួបស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយពីធ្វើសកម្មភាពវាយប្រពន្ធនិងកូន បណ្ដាលឲ្យកូនស្រីខ្លួនឯងអាយុទើបតែជាងមួយខួបស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។
ករណីហិង្សានេះ បានកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងថា ជនដៃដល់មានឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកប្រពន្ធឈ្មោះ ខន ខួចអាយុ៣៨ឆ្នាំ និងកូនស្រីរងគ្រោះឈ្មោះ លួស ស្រីនី អាយុមួយខួបប្រាំពីរខែ។

មន្ត្រីនគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសជាប្ដីមកពីផឹកស៊ីនៅផ្ទះមិត្តភ័ក្តរស់នៅភូមិជាមួយគ្នាហើយស្រវឹងរៀងៗខ្លួនពេលដែលផឹកសប្បាយអស់ចិត្តក៏វិលត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះ ក៍បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធ។ ប្រភពបានបន្តថា ខណៈកំពុងឈ្លោះគ្នាប្រពន្ធបានបីកូនទៅដេកនៅក្នុងមុង ធ្វើឲ្យប្តឹរឹតតែខឹងក៍ទាញកៅអីជ័រវាយទៅលើប្រពន្ធដែលកំពុកដេកជាមួយកូនស្រីបណ្តាលឲ្យត្រូវកូនស្រីមួយកៅអីជ័រចំសៀតផ្ការខាងស្តាំរបួសធ្ងន់ និងត្រូវម្តាយរបួសស្រាល ពេលម្តាយបានដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តរនៅមន្ទីពេទ្យខេត្តសៀមរាប ក៍ត្រូវបានស្លាប់នៅនិងមន្ទីពេទ្យតែម្តង ។

ក្រោយពីកើតហេតុហើយកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនប្តីយកមកអធិការស្រុកថ្មពួក ដើម្បីសួរដើមរឿង និងបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ រៀបចំសំនុំរឿងបញ្ជូនទៅតុលាខេត្តនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះដើម្បីផ្ដន្ទាទោសតាមផ្លុវច្បាប់ ៕
អត្ថបទ៖ វ៉ាន់ ណាង




-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា