សន្តិសុខសង្គម
ក្រុមបងធំប្រចាំស្រុកកោះធំ ដេញកាប់សម្លាប់យុវជនម្នាក់ និង២នាក់ទៀតរងរបួស
ក្រុមបងធំដែលមានរហ័សនាម JTK ប្រចាំស្រុកកោះធំ ខេត្តកណ្ដាល បានធ្វើសកម្មភាពដេញស្ទះកាប់ និងគប់ជនយុវជន៣នាក់ រហូតមានម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលពីនាក់។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី នៅចំណុចលើផ្លូវបេតុងមាត់ទន្លេរ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល និងធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទីព្រឹក នៅស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១ឈ្មោះ ស្រ៊ន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ)។ ទី២ឈ្មោះ សែ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។ និងទី៣ឈ្មោះ កាំង សំណាង(ឡូ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។ ចំណែកក្រុមជនដៃដល់ដែលឃាត់ខ្លួនបានឈ្មោះ វ៉ាន់ ណេត ហៅឆែប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឡក្បឿង ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ចំណែកបក្ខពួក១១នាក់ទៀតកំពុងរត់គេចខ្លួន ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមចម្លើយរបស់ក្រុមជនរងគ្រោះ កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា១៤និង៣០នាទី ក្រុមជនរងគ្រោះបាននាំគ្នាជិះម៉ូតូចំនួន២គ្រឿងចេញពីផ្ទះទៅលេងផ្ទះគូដណ្ដឹងរបស់មិត្តភ័ក្តិខ្លួន ស្ថិតនៅភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បានមួយសន្ទុះក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូ២គ្រឿង។ ពេលពួកខ្លួនធ្វើដំណើរមកដល់ចំណុចមុខវត្តជ្រោយតាកែវ ស្ថិតក្នុងភូមិព្រែកកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ បានជួបក្រុមជនសង្ស័យមានគ្នាប្រហែល០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿងឈប់នៅទីនោះ ហើយស្រែកហៅអោយពួកខ្លួនឈប់ម៉ូតូ ប៉ុន្តែពួកខ្លួនពុំព្រមឈប់នោះទេ ពេលនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយដោយនៅក្នុងដៃមានកាន់ខ្សែរក្រវ៉ាត់ និងដេញតាមវាយមកលើពួកខ្លួនប្រផិតប្រភីងតែពុំត្រូវ ហើយដេញតាមរហូតមកដល់ចំណុចផ្លូវបេតុងមាត់ទន្លេរខាងមុខវត្តដើមពោធិ៍ ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រាប់តែមានបក្ខពួកជនសង្ស័យប្រហែល០៤នាក់ទៀត បាននាំគ្នាឈរស្ទាក់លើដងផ្លូវដោយក្នុងដៃមានកាន់ដុំឥដ្ឋគប់មកលើពួកខ្លួនតែពុំត្រូវនោះទេ បន្ទាប់មកពួកខ្លួនជិះម៉ូតូផុត បន្តិចបានក្រលេកមើលមកក្រោយឃើញឈ្មោះ ស្រ៊ន ម៉េងហុង ដួលម៉ូតូដេកសន្លប់តែម្ដង ភ្លាមនោះពួកខ្លួនក៏ត្រលប់មកមើលជនរងគ្រោះវិញ ចំណែកបក្ខពួកជនសង្ស័យទាំងនោះក៏បាននាំគ្នារត់គេចខ្លួនអស់បាត់ទៅ។ ដោយឃើញសភាពឈ្មោះ ស្រ៊ន ម៉េងហុង សន្លប់ស្ដូកស្ដឹង និងមានឈាមហូរចេញតាមមាត់និងតាមត្រចៀកច្រើនពេក ពួកខ្លួនក៏បាននាំគ្នាលើកជនរងគ្រោះដឹកយកមកឲ្យក្រុមគ្រួសារជនរងយកទៅមន្ទីរពេទ្យ ហើយក៏បានស្លាប់នៅយប់ថ្ងៃដដែល។

សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចនគរបាលផ្នែកជំនាញស្រុកកោះធំ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលជ្រោយតាកែវ បានខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណក្រុមជនសង្ស័យបានខ្លះៗ តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព រហូតដល់ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡក្បឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ។ តាមចម្លើយសារភាពរបស់ឈ្មោះ វ៉ាន់ ណេត បានសារភាពថា រូបខ្លួននិងបក្ខពួកទាំងអស់សរុបចំនួន១២នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញវាយ និងកាប់ទៅលើក្រុមជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកសាងសំណ្រឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្រុមបងធំដែលមានរហ័សនាម JTK ប្រចាំស្រុកកោះធំ ដែលមានទីតាំងនៅក្នុងសួនមុខវត្តស៊ីសុវត្តិ ហៅវត្តជ្រោយតាកែវ ប្រចាំស្រុកកោះធំ ដែលមានបក្ខពួកជិត១០០នាក់ កន្លងមកសមត្ថកិច្ចបានចុះបង្រ្កាបចាប់ក្រុមនេះចំនួន០៣ករណី និងឃាត់ខ្លួនចំនួន២១នាក់បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តែក្រុមនេះនៅតែលួចធ្វើសកម្មភាពដដែល និងធ្វើសកម្មភាពវាយសម្លាប់ចំនួន០២នាក់ហើយមកដល់ពេលនេះនិងរងរបួសជាច្រើនអ្នកផងដែរ៕
អត្ថបទ៖ ឆៃ យ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា