Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​គ្មាន​សល់ ​ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍

បានផុស

នៅ

ភ្នំពេញ​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​និង​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង​រង​ការខូចខាត បង្ក​ការ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី១៦ ​ខែមីនា ឆ្នាំ​២០២២ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៤១ ផ្លូវ​រថភ្លើង សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្ចាស់ផ្ទះ​ឈ្មោះ កៅ ហុង ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មានមុខ​របរ ម៉ៅការ​សំណង់ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុម សុ​ឃីម ស្នងការ​រង​ទទួល​ផែន​ការងារ​អាវុធជាតិ​ផ្ទុះ និង​អគ្គិភ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​សង្គ្រោះ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន ៨​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៨​ឡាន។

លោក​ស្នងការ​រង បាន​បញ្ជាក់​ថា ចំពោះ​ករណី​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បាន​ឆេះ​បំផ្លាញ ឈើ​ប្រក់ស​ង័​សី (​ទំហំ ៥​ម៉ែត្រ x ១៦​ម៉ែត្រ​), ឈើ​ប្រទាល និង​សម្ភារៈ​ប្រាស់​ប្រចាំថ្ងៃ​មួយចំនួន​។​

​យ៉ាងណាមិញ​សម្រាប់​ប្រតិបត្តិការ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​គ្រប់គ្រង​បាន​នៅវេលា​ម៉ោង៧និង០០​នាទី​ នា​ថ្ងៃខែ​ដ​ដែរ​។ ចំពោះ​មូលហេតុ​ការដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ គឺ​បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គិសនី បង្ក​ជា​អគ្គិភ័យ​៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៣៣ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម