សន្តិសុខសង្គម
វាយប្លន់ទ្រព្យសម្បត្តិ រួចយកទៅជក់ថ្នាំអស់ ចុងក្រោយសមត្ថកិច្ចឃាត់បានម្នាក់ ខណៈ៤នាក់ទៀតរត់គេច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក០៥នាក់ ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគរបាលច្បារអំពៅ២ ស្រាវជ្រាវធ្វើការឃាត់ខ្លួនបាន ក្រោយពួកគេធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីបុរសម្នាក់បានសម្រេច ហើយរត់គេចខ្លួនអស់ជាច្រើនថ្ងៃ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ ឃាត់បានកាលពីវេលាម៉ោង ១៦ និង០០នាទីល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យមានឈ្មោះ ឌី កក្កណា ( ហៅ ចេក ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកបក្សពួក០៤នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមេជាងសិប្បកម្មដែកគោល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មាន មន្ត្រីសមត្ថកិច្ច អោយដឹងថា ដំណើររឿងហេតុ ដំបូងឡើយ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកឈប់កន្លែងកើតហេតុ រួចក៏ដើរទៅបត់ជើងតូច ។ ខណៈនោះ ស្រាប់តែលេចមុខជនសង្ស័យ ទាំង០៥នាក់ខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក ទៅឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដំបងឈើមូល វាយជនរងគ្រោះ បណ្តាលឲ្យរបួសថ្ពាល់ខាងស្តាំ និងបែកច្រមុះដួលសន្លប់លើដី។

បន្ទាប់វាយជនរងគ្រោះ អោយដួលរួច ក្រុមជនសង្ស័យក៏ធ្វើសកម្មភាព យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ មាន ទូរសព្ទដៃ០១គ្រឿង ម៉ាកស៊ែវមី ពណ៌ខ្មៅ និងប្រាក់៥ម៉ឺនរៀល រួចនាំគ្នាគេចខ្លួនយកលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ។ ចំណែកទូរសព្ទដៃរបស់ជនរងគ្រោះ គឺជនសង្ស័យឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ជាអ្នកលាក់ទុក។
បន្ទាប់ពីកើតមានអំពើវាយប្លន់ខាងលើរួចមក ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២ ។ ក្រោយទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ រហូតដល់ល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ បានម្នាក់ឈ្មោះ ឌី កក្កដា ខណៈបក្សពួក០៤នាក់ កំពុងរត់គេចខ្លួននៅឡើយ ហើយក៏កំពុងឋិតក្រោមការស្រាវជ្រាវតាមចាប់ខ្លួនរបស់សមត្ថកិច្ច។
យ៉ាងណាមិញ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលក្រោយ ។ ជនសង្ស័យដដែលនេះ ក៏មានផ្ទុក សារធាតុញៀន ក្នុងខ្លួនផងដែរ៕
ដោយ ៖ លីហេង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ