សន្តិសុខសង្គម
ភ្លៀងមួយមេយ៉ាងធំនៅក្រុងបាត់ដំបង សមត្ថកិច្ចនគរបាលដេញចាប់បាន អ្នកលេងភ្នាល់ទឹកភ្លៀង១៦នាក់
អនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ និង ដោយបានការ សម្របសម្រួល លើ នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះ រាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបងផងនោះ កាលពីថ្ងៃទី ១៦ ខែ មី នា ឆ្នាំ ២០២២ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ការិយាល័យ ជំនាញ រួម ជាមួយកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ ទឹក ភ្លៀង ) ចំនួន ០២ ទីតាំង ផ្សេងគ្នា នៅ ក្នុង ក្រុងបាត់ ដំបង ដែលក្នុងនោះគឺ៖
-ទីតាំង ទី១ ស្ថិតនៅ ក្នុង ភូមិ ព្រៃកូនសេក សង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង នាំខ្លួន មនុស្ស ចំនួន ០៧ នាក់។

-ទីតាំង ទី២ ស្ថិតនៅ ក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង នាំខ្លួន មនុស្ស ចំនួន ០៩ នាក់ ដោយនាំមក កាន់ ស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង ធ្វើការសាកសួរស្រាវជ្រាវ។
-វត្ថុតាងដកហូត រួម មាន ៖
– វិទ្យុ ទាក់ទង ចំនួន ០៦ គ្រឿង
– ទូរសព្ទ័ ដៃ ចំនួន ២៥ គ្រឿង
– រថយន្ត ចំនួន ០៤ គ្រឿង
– ម៉ូតូ ចំនួន ០៨ គ្រឿង
– ម៉ូតូ កង់ បី ឥណ្ឌា ចំនួន ០១ គ្រឿង
– កង់ ចំនួន ០១ គ្រឿង ។
សូមជម្រាបជូនថា នៅពេលលេចឮនូវករណីអ្នក ញៀនល្បែងទឹកភ្លៀង មានសកម្មភាពលេងនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបា ត់ ដំបង បានដាក់ បទបញ្ជាដល់ផែនជំនាញរួមទាំងអធិការនគរបា លក្រុង បាត់ដំបងធ្វេីការស្រាវជ្រាវ ដែលក្នុង នោះ អ្នកលេងមិនបានប្រមូលផ្តុំគ្នានៅ ចំណុចពី មុននោះទេ គឺគាត់បានបំប្លែង រូបភាពទៅកាន់ទី តាំងផ្សេងៗដែលស្ថិតនៅឆ្ងាយពីទី ប្រជុំជន ហើយបែងចែករូបភាពតូចៗ។

នៅទីបំផុតក្នងថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២២ ជាថ្ងៃដែលផ្ទៃមេឃមានសភាព អួរអាប់ខ្លាំងក្នុងក្រុងបាត់ដំបង អ្នកលេងទឹកភ្លៀងក៏ផ្តើមបង្ហាញតម្រុយ នៅ មូលដ្ឋានខាងលើ ហើយសមត្ថកិច្ចតាមចាប់ បាន លើចំនួន០២គោលដៅខាងលើ។

ជាមួយនឹងការសាកសួររបស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកលេងគេបាន ប្តូរយុទ្ធវិធីហើយពោលគឺគ្មានមេ គ្មានកូនអ្វីទេ ឱ្យតែណាត់គ្នាត្រូវគេផ្តើម ភ្នាល់តែម្តង ពិសេសនៅពេលដែល ស្ថានភាព មេឃចង់ភ្លៀង។ ជាក់ស្តែងនៅក្នុងករណីខាងលើនេះ អ្នកលេងគេបានណាត់គ្នា យកសំយាបបង្គន់អនាម័យ សាធារណៈមួយនៅចំណតរថយន្តផ្សារបឹងឈូកធ្វើជាទីតាំងភ្នាល់ នៅ ពេលណាដំណក់ទឹក ភ្លៀងស្រក់ចុះពីសំយាប នោះដល់ដីគេយកជាបានការក្នុងការភ្នាល់។

អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង១៦នាក់ និងវត្ថុតាងផង បច្ចុប្បន្ន ការិយាល័យ ជំនាញ បានកសាងសំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ