Connect with us

សន្តិសុខសង្គម

ខូចខាតផ្ទះពលរដ្ឋ ៣៥ ខ្នង នៅស្រុក ២ ក្នុងខេត្តបាត់ដំបង ដោយភ្លៀងមួយមេធំលាយខ្យល់កន្ត្រាក់

បានផុស

នៅ

​ភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់មកចំស្រុក ២ ស្រុកថ្មពួកបំផ្លាញផ្ទះ ២៩ ខ្នង និងស្រុកស្វាយចេកបំផ្លាញផ្ទះអស់ ៦ ខ្នងផ្ទះខ្លះរាបដល់ដី កាលពី​ល្ងាចថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ ២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​ស្រុកថ្មពួក​បាន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​មាន​ក្នុង​ឃុំ​គោក​រមៀត ធ្ងន់​-​ស្រាល សរុប​ចំនួន ២៩​ខ្នង​ក្នុងនោះ​មាន​ភូមិ​១. ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ចំនួន​ ២ ​ខ្នង ២. ភូមិ​ផ្លូវបំបែក​ចំនួន​ ១៤ ​ខ្នង ​របើក​ទាំងស្រុង​ចំនួន​៥ ខ្នង ៣. ភូមិ​ក្តិ​ប​ថ្ម ចំនួន​២​ខ្នង ៤. ភូមិ​វ​ល្លិ៍​ប្រេង​ចំនួន ១១​ខ្នង​។

​តាម​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​ស្រុកស្វាយចេក​បាន​ប្រាប់​ឲ្យ​ដឹងថា ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​នៅវេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២​ នេះ មាន​ភ្លៀង​ ១​ មេ​យ៉ាង​ធំ​អម​ទៅដោយ​ខ្យល់​កន្ត្រាក់​បោកបក់ មក​ចំ​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៦ ​ខ្នង​នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក បណ្តាល​ឲ្យ​របើក​ស័ង្កសី​អស់​ចំនួន​ ៦២​ សន្លឹក ក្នុងនោះ​ស័ង្កសី​ប្រវែង​៣​ម៉ែត្រ​ចំនួន ​៥២​ សន្លឹក​និង​ប្រវែង ​២.៥០ ​ម៉ែត្រ ចំនួន​ ១០ ​សន្លឹក​។

​សមត្ថកិច្ច​ស្រុកស្វាយចេក​បាន​ប្រាប់​ឲ្យ​ដឹងថា ​ផ្ទះ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ ១​. ផ្ទះឈ្មោះ និ​ន ឈុន ភេទ​ប្រុស ​អាយុ ​៧៥ ​ឆ្នាំ របើក​ដំបូល​ស័ង្កសី​អស់​ ២២ ​សន្លឹក ប្រវែង​ ៣ ម៉ែត្រ​, ២​. ឈ្មោះ ឈុំ ស្រិល ភេទ​ប្រុស ​អាយុ​ ៤៨ ​ឆ្នាំ របើក​ស័ង្កសី​អស់​ចំនួន ​១០ ​សន្លឹក ប្រវែង​២.៥០​ម៉ែត្រ​, ៣. ​ឈ្មោះ យៀន យឿ​ក ភេទ​ប្រុស ​អាយុ​ ៤៥​ ឆ្នាំ របើក​ស័ង្កសី​អស់​ចំនួន​ ៥​ សន្លឹក​ប្រវែង​ ៣ ​ម៉ែត្រ, ៤. ​ឈ្មោះ ឈឿន ឆា​ត់ ភេទ​ប្រុស​ អាយុ​ ៣២ ​ឆ្នាំ របើក​ស័ង្កសី​អស់​ចំនួន​ ១៥ ​សន្លឹក ប្រវែង​៣​ម៉ែត្រ​, ៥​. ឈ្មោះ​អ៊ី ផា ​ភេទ​ស្រី ​អាយុ​ ៦០ ​ឆ្នាំ របើក​ស័ង្កសី​អស់​ចំនួន​ ៥ ​សន្លឹក ប្រវែង​ ៣ ​ម៉ែត្រ​, ៦​. ឈ្មោះ ហួត ឈុំ ភេទ​ប្រុស ​អាយុ ​៥៦ ​ឆ្នាំ របើក​ស័ង្កសី​អស់​ចំនួន​៥​សន្លឹក ប្រវែង​៣​ម៉ែត្រ​។

​មន្ត្រី​មូលដ្ឋាន​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ក្រោយពី​ផ្ទះ​ប្រជាពលរដ្ឋ ៣៥ ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រួចមក គេ​ឃើញ​មាន​វត្តមាន​មន្ត្រី​មូលដ្ឋាន សមត្ថកិច្ច​ទាំង​ ៣ ​អង្គ​ភាពចុះ​មកជួយ​អន្តរាគមន៍​រៀបចំ​ឲ្យ​មាន​របៀបរាបរយ​ឡើងវិញ​ និង​ត្រៀម​ជួសជុលផ្ទះ​ដែល​ខូចខាត​នៅពេល​ខាងមុខ​ផងដែរ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម