សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនក្រុមបងធំរហស្សនាម JTK ប្រចាំស្រុកកោះធំ ក្រោយកាប់សម្លាប់ជនរងគ្រោះម្នាក់ និងរបួស២នាក់
ក្រុមបងធំដែលមានរហស្សនាម JTK ដែលធ្វើសកម្មភាពដេញស្ទះកាប់ គប់ ជនរងគ្រោះរហូតដលស្លាប់ម្នាក់របួសធ្ងន់ស្រាលពីរនាក់ នៅល្ងាចថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណះភាពជនរងគ្រោះ” តាមមាត្រា២២៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី នៅចំណុចលើផ្លូវបេតុងមាត់ទន្លេរ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនត្រូវចោទទី១ឈ្មោះ វ៉ាន់ ណេត ហៅឆែប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឡក្បឿង ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ឡាត់ សុចាន់ ហៅតន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០៣នាក់ ទី១ឈ្មោះ ស្រ៊ន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ទី២ឈ្មោះ សែ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ និងទី៣ឈ្មោះ កាំង សំណាង(ឡូ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។
បើតាមរបាយការណ៌របស់សមត្ថកិច្ចស្រុកកោះធំ បានអោយដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលលោកវរ:សេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែននគរបាលយុត្តិធម៍ខេត្តកណ្តាល បានសហការជាមួយលោកកម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៍ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសដោយឃាត់ខ្លួនជនសង្ស៏យបានម្នាក់ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាខ្លួនពិជាបានប្រព្រឹត្តបទល្មើសហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែនដោយបានធ្វើសកម្មភាពជាមួយនឹងបក្សពួកមានគ្នាចំនួន១២នាក់។
នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា ១៤និង៣០នាទី ក្រុមជនរងគ្រោះឈ្មោះ ស្រ៊ន ម៉េងហុង និងឈ្មោះ កាំង ណាក់ បាននាំគ្នាជិះម៉ូតូចំនួន ០២គ្រឿង ចេញពីផ្ទះទៅលេងផ្ទះគូដណ្ដឹងរបស់ឈ្មោះ កាំង ណាក់ ស្ថិតនៅភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បានមួយសន្ទុះឈ្មោះ កាំង សំណាង បានជិះម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ បានឌុបឈ្មោះ សែ ខុម ចំណែកឈ្មោះ ស្រ៊ន ម៉េងហុង ជិះម៉ូតូ ម៉ាកZoomerX ម្នាក់ឯង ដេីម្បីត្រឡប់មកផ្ទះវិញ ដោយបានទុកឈ្មោះ កាំង ណាក់ នៅផ្ទះគូដណ្ដឹងរបស់ខ្លួន។
ពេលពួកខ្លួនធ្វេីដំណេីរមកដល់ចំណុច មុខវត្តជ្រោយតាកែវ ស្ថិតក្នុងភូមិព្រែកកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល បានជួបក្រុមជនសង្ស័យមានគ្នាប្រហែល០៧នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង បានឈប់ម៉ូតូនៅទីនោះ ហេីយស្រែកហៅអោយពួកខ្លួនឈប់ម៉ូតូ ប៉ុន្តែពួកខ្លួនពុំព្រមឈប់ម៉ូតូនោះទេ ពេលនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូដេញតាម ពីក្រោយដោយនៅក្នុងដៃមានកាន់ខ្សែរក្រវ៉ាត់ និងដេញតាមវាយមកលើពួកខ្លួនប្រផិតប្រភីងតែពុំត្រូវ ហេីយដេញតាមរហូតមកដល់ចំណុចផ្លូវបេតុងមាត់ទន្លេរខាងមុខវត្តដេីមពោធិ៍ ភូមិដេីមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ស្រាប់តែមានបក្សពួកជនសង្ស័យ ប្រហែល ០៤នាក់ទៀត បាននាំគ្នាឈរស្ទាក់លេីដងផ្លូវនោះ ដោយក្នុងដៃមានកាន់ដុំឥដ្ឋ គប់មកលេីពួកខ្លួនតែពុំត្រូវនោះទេ បន្ទាប់មកពួកខ្លួនជិះម៉ូតូផុត។ បន្តិចបានក្រលេកមេីលមកក្រោយឃើញឈ្មោះ ស្រ៊ន ម៉េងហុង ដួលម៉ូតូដេកសន្លប់តែម្ដង ភ្លាមនោះពួកខ្លួនក៏ត្រលប់មកមេីលជនរងគ្រោះវិញ ចំណែកបក្ខពួកជនសង្ស័យទាំងនោះក៏បាននាំគ្នារត់គេចខ្លួនអស់បាត់ទៅ។
ដោយឃើញសភាពឈ្មោះ ស្រ៊ន ម៉េងហុង សន្លប់ស្ដូកស្ដឹង និងមានឈាមហូរចេញតាមមាត់នឹងតាមត្រចៀកច្រើនពេក ពួកខ្លួន ក៏បាននាំគ្នាលើកជនរងគ្រោះដឹកយកមកឲ្យក្រុមគ្រួសារជនរងគ្រោះ ស្រ៊ន ម៉េងហុង យកទៅមន្ទីពេទ្យតែម្ដង។ នៅយប់ថ្ងៃដដែល ឈ្មោះ សែ សុខុម និងឈ្មោះ កាំង សំណាង ទើបដឹងថាមិត្តភក្ដិរបស់ខ្លួនឈ្មោះ ស្រ៊ន ម៉េងហុង បានស្លាប់បាត់ទៅហើយ។ លុះនៅរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២ ក្រុមគ្រួសាររបស់ឈ្មោះ ស្រ៊ន ម៉េងហុង បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយតាកែវតែម្ដង។
បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចនគរបាលផ្នែកជំនាញស្រុកកោះធំ ហើយនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលជ្រោយតាកែវ បានខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណក្រុមជនសង្ស័យបានខ្លះៗ តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព និងឈានទៅដល់ការនាំខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ វ៉ាន់ ណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡក្បឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ។
តាមចម្លើយសារភាពរបស់ឈ្មោះ វ៉ាន់ ណេត បានសារភាពថា៖ រូបខ្លួននិងបក្សពួកទាំងអស់សរុបចំនួន ១២នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញវាយ និងកាប់ទៅលើ ក្រុមជនរងគ្រោះខាងលើ កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤០នាទី នៅចំណុចផ្លូវបេតុងក្រោយវត្តដើមពោធិ៍ ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ប្រាកដមែន។
សូមបញ្ជាក់ថា ក្រុមបងធំ ដែលមានរហស្សនាម JTK ប្រចាំស្រុកកោះធំ ដែលមានទីតាំងនៅក្នុងសួនមុខវត្តសុីសុវត្តិ ហៅវត្តជ្រោយតាកែវ ប្រចាំស្រុកកោះធំ ដែលមានបក្សពួក ជិត១០០នាក់ កន្លងមកសមត្ថកិច្ច បានចុះបង្រ្កាបចាប់ក្រុមនេះចំនួន០៣ករណីនឹងឃាត់ខ្លួនចំនួន២១នាក់បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តែក្រុមនេះតែងលួចធ្វើសកម្មភាពដដែល និងធ្វើសកម្មភាពវាយសម្លាប់ ចំនួន០២នាក់ហើយមកដល់ពេលនេះនឹងរងរបួសជាច្រើនអ្នកផងដែរ៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan