សន្តិសុខសង្គម
មេខ្យល់ម្នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ករណីនាំពលករធ្វើការនៅប្រទេសថៃខុសនិងច្បាប់
បន្ទាយមានជ័យ ៖ មេខ្យល់ម្នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ជាប់ពាក់ព័ន្ធនាំពលករទៅរកការងារធ្វើនៅប្រទេសថៃដោយខុសនិងច្បាប់។
ការឃាត់ខ្លួនមេខ្យល់នេះនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៨ ឆ្នាំ ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះល្បាតក្នុងភូមិសាស្ត្រ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្រាប់តែបានឃើញមានរថយន្ត១គ្រឿង ម៉ាកNISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 ដឹកមនុស្សប្រុស ស្រី ជាច្រើននាក់កម្លាំងអាវុធហត្ថធ្វើការឃាត់រថយន្តធ្វើការសួរនាំ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានប្រាប់ឲ្យដឹងបន្តទៀតថា មនុស្យជិះក្នុងរថយន្តនោះមានគ្នាចំនួន១៤នាក់ ក្នុងស្ត្រីចំនួន៥នាក់់ និងអ្នកបើករថយន្ត១នាក់ ជាមេខ្យល់។
ក្រោយពីកម្លាំងជំនាញសាកសួរពលករទាំង១៣នាក់នោះបានឲ្យដឹងថា ពួកខ្លួនមកពីបណ្ដាខេត្តផ្សេងៗគ្នាបានធ្វើការទំនាក់ទំនងនិងមេខ្យល់ជាអ្នកបើករថយន្តដើម្បីឲ្យនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃរកការងារធ្វើ។ ចំណែកមេខ្យល់មានឈ្មោះ លឿម បូរី ភេទប្រុស អាយុ៤០ឆ្នាំ
រស់់់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងអស់បម្រុងឆ្លងដែនទៅរកការងារនៅប្រទេសថៃមែន។
ពលករទាំង១៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថដឹកតាមរថយន្តបញ្ជូនទៅធ្វើតេស្តរហ័សនៅមណ្ឌលសុខភាពស្រុកម៉ាឡៃដើម្បីរកមេរោគកូវីដ-១៩ បើសិនអវិជ្ជមានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយឡែកបើវិជ្ជមាន ត្រូវនៅសម្រាកព្យាបាលសិន ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមេខ្យល់និងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់៕
ដោយ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់