Connect with us

សន្តិសុខសង្គម

បិទក្លឹបកម្សាន្តយីហោ ប្រាថ្នា មួយកន្លែងជាបណ្ដោះអាសន្ន

បានផុស

នៅ

កម្លាំងចម្រុះចុះបិទក្លឹបកម្សាន្តយីហោ ប្រាថ្នា មួយកន្លែងជាបណ្ដោះអាសន្ន ក្រោយបង្កការរំខានដល់អ្នកជិតខាង និងព្រមទាំងបើកដោយគ្មានច្បាប់អនុញ្ញាត កាលពីនៅវេលាម៉ោង ០៦:៣០នាទីយប់ថ្ងៃសុក្រទី ១៨ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្ទះលេខ​១៩ ផ្លូវលេខ ៣២២ ភូមិ ៧ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មុងការចុះបិទរដ្ឋបាលកម្សាន្តខាងលើនេះ ត្រូវបានដឹកនាំដោយលោក ហួត ហៃ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​កម្លាំងចម្រុះចុះ​បិទ​អាជីវកម្ម​ក្លឹប​កម្សាន្ត យីហោ ប្រាថ្នា បើក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បង្ក​ការរំខាន​ដល់​អ្នកជិតខាង​។​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយយោង​តាម​ពា​ក្យ​បណ្តឹង​របស់​បុគ្គលិក​ស្ថានទូត​អា​មេ​រិក ​ដែលមាន​ទីលំនៅ​ជិតខាង និ​ងប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ ព្រោះ​ហាងមួយនេះ​តែងតែ​បង្ក​សំឡេង​រំខាន​ដល់​ការ​សម្រាក​នៅពេល​រាត្រី​របស់​បុគ្គលិក​ទូត​ ក៏​ដូច​ប្រជាពលរដ្ឋ​ជិតខាង ដោយ​កន្លងមក​កម្លាំង​ចម្រុះ​បាន​ចុះ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ ៤​ លើកមកហើយ នៅតែ​បង្ក​ការរំខាន​ដដែល ទើប​ពេលនេះ​ទើប​កម្លាំងចម្រុះ​ថ្នាក់​រាជធានី​ចុះមក​ផ្អាក​ជា​លើក​ចុងក្រោយ​តែម្ដង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥៦ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម