សន្តិសុខសង្គម
សមត្ថកិច្ចចូលរួមវគ្គបណ្ដុះបណ្ដាលស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់
លោកវរសេនីយ៍ឯក សេន សុភាព អនុប្រធានក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមការងារ បសប.ហភ នៅព្រឹកថ្ងៃសុក្រ ទី ១៨ ខែមីនា ២០២២ បានចូលរួមធ្វើបទឧទ្ទេសលើវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីការអនុវត្ដនីតិវិធីប្រតិបត្ដិស្ដង់ដារ (SOP) សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ នៅសាលប្រជុំ នាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន។

នៅក្នុងវគ្គបណ្តុះបណ្តាល មានការធ្វើបទបង្ហាញដោយ ឧត្ដមសេនីយ៍ទោ សុខ ងី អនុប្រធាននាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន និងជាសមាជិកក្រុមប្រតិបត្ដិការផ្ទាល់ ជូនដល់លោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និង មន្ត្រី របស់នាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន ដែលជាសមាសភាពចូលរួម សរុបចំនួន ៣៥រូប។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារស៊ើបអង្កេតលើសញ្ញាណនៃបទល្មើសសម្អាតប្រាក់ ដោយកំណត់អំពីវិធានការកំណត់ប្រភពនៃការស៊ើបអង្កេតបច្ចេកទេសនៃការស៊ើបអង្កេតក្នុងការវិភាគ និងវាយតម្លៃ អំពីផល នៃបទល្មើស និងសញ្ញាណនៃការសម្អាតប្រាក់ ដើម្បីឈានទៅដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់