សន្តិសុខសង្គម
ឪពុកវាយកូនចុង ៤ញញួរ ហាមមិនស្តាប់រឿងលេងឆាតជាមួយបុរស
ខេត្តបាត់ដំបង: បុរសម្នាក់ដែលត្រូវជាឪពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើប្រាស់ញញួរវាយទៅលើកូនស្រីចំនួន ៤ ញញួរ ដោយសារតែហាមមិនឲ្យលេងឆាតជាមួយប្រុស។

រឿងរ៉ាវនេះ កើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ២២ និង ០៥នាទី នៅចំណុចក្រុមទី១០ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជនសង័្សយដែលត្រូវជាឪពុកបានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទស្រី អាយុ ១៧ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាងក្រោយ និង មុខចំហៀងខាងស្តាំ (របួសធ្ងន់ធ្ងរ) ដោយសារតែឃើញកូនស្រីទូរស័ព្ទ និងឆាតជាមួយប្រុសញឹកញាប់ ដោយហាមមិនស្តាប់។

ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារ និងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួចមក នៅថ្ងៃទី១៩ មីនា វេលាម៉ោង១ និង៤០ នាទីរសៀល លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការស្រាវជ្រាវបង្ក្រាបករណីហិង្សាក្នុងគ្រួសារ ចំនួន ១ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកកំពុងកសាងសំណរឿង បញ្ជូនមកការិយាល័យ ជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកកូនស្រីដែលរងរបួសធ្ងន់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕ អត្ថបទ : សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ