សន្តិសុខសង្គម
ចាប់រំលោភប្រពន្ធគេក្នុងបន្ទប់ទឹកបានសម្រេច ប្តីគេមកទាន់
ខេត្តរតនគិរី÷ បុរសម្នាក់ ត្រូវបាននគរបាលស្រុកអូរយ៉ាដាវ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:បានសម្រច កាលពីវេលាម៉ោង១០និង១០នាទីយប់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ទឹកផ្ទះឈ្មោះ រចំ ចន្ទី ជាជនរងគ្រោះ ស្ថិតនៅក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេវ ហ្វីណូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។
រីឯជនរងគ្រោះឈ្មោះ រ.ច.ច.ន អាយុ២៥ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ។

របាយការណ៍បានបញ្ជាក់អំពីដំណើររឿងហេតុជនរងគ្រោះនិងប្ដីបានទៅហូបការគេក្នុងភូមិរបស់ខ្លួន ចំណែកជនសង្ស័យក៏បានទៅដូចគ្នាដែរ នៅថ្ងៃកើតហេតុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៩និង០០នាទី លុះដល់ម៉ោងប្រហែលជិត២២និង០០នាទី ជនរងគ្រោះក៏បានឈឺបត់ជើងតូច ក៏ឲ្យប្ដីរបស់ខ្លួនជូនមកផ្ទះដើម្បីចូលក្នុងបន្ទប់ទឹកនៅផ្ទះ ហើយប្ដីជូនមកដល់រួចក៏ត្រឡប់ទៅកន្លែងកម្មវិធីវិញ។ ក្រោយបត់ជើងរួច ជនរងគ្រោះចេញពីបន្ទប់ទឹកបើកទ្វារចូលផ្ទះរៀបនឹងបិទវិញ ស្រាប់តែជនសង្ស័យ មកដល់ទាញទ្វារយកដៃបិទមាត់ខ្ទប់មិនឲ្យស្រែក។ ជនសង្ស័យក៏អូសជនរងគ្រោះទៅក្រោយបន្ទប់ធ្វើសកម្មភាពរំលោភលុះបានសម្រេច នៅវេលាម៉ោង២២និង៥០នាទី ប្ដីក៏ត្រឡប់មកផ្ទះវិញ ហៅប្រពន្ធឲ្យបើកទ្វារ ប្រពន្ធក៏រត់មកបើកហើយប្រាប់ប្ដីថា «គេចាប់រំលោភខ្ញុំហើយបង»។
បន្ទាប់ពីប្រពន្ធប្រាប់ពីដំណឹងនេះ ស្វាមីក៏ឃាត់បានជនសង្ស័យនៅនឹងកន្លែង និងបានទាក់ទងសមត្ថកិច្ច យកទៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ វុទ្ធឦសាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា