សន្តិសុខសង្គម
ជនបរទេសម្នាក់ផ្ដួលម៉ូតូចោល ៣ ថ្ងៃ ទើបមកសុំសមត្ថកិច្ចវិញ
ជនបរទេសវ័យចំណាស់ម្នាក់កាលពីយប់ថ្ងៃទី ១៨ ខែមីនា បានផ្តួលម៉ូតូចោលអស់រយៈពេល ៣ ថ្ងៃទើបមកសុំម៉ូតូពីសមត្ថកិច្ចវិញ។
នគរបាលប្រចាំបេនឡានច្បារអំពៅនៅថ្ងៃទី ២១ ខែមីនា បានប្រគល់ម៉ូតូ ទៅឱ្យបុរសជនជាតិសាំងហ្កាពួ បន្ទាប់ពីត្រួតពិនិត្យទៅលើបណ្ណសំគាល់យានយន្ត ពិតជាម្ចាស់ម៉ូតូនេះពិតប្រាកដមែន។
ប្រធានគ្រប់គ្រងបេនឡានច្បារអំពៅ លោក ឡោ សុផល បានប្រាប់ថា ម៉ូតូខាងលើនេះត្រូវបានសន្តិសុខបេនឡាន ប្រទះឃើញប្ដួលចោលកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ១៨ ខែមីនា។ បន្ទាប់មកក្រុមសន្តិសុខ និងនគរបាលប្រចាំការនៅបេនឡានបានដឹកយកមករក្សាទុកនៅទីស្នាក់ការបេនដើម្បីរងចាំម្ចាស់មកទទួលយកទៅវិញលុះត្រាមានឯកសារកាន់កាប់ម៉ូតូឲ្យបានត្រឹមត្រូវទើបប្រគល់ជូនវិញ។
ចំណែកជនបរទេសជាម្ចាស់ម៉ូតូបានប្រាប់ថា កាលពីយប់ថ្ងៃទី១៨ខែមីនាគាត់បានបើកបរម៉ូតូឆ្លងកាត់មុខបេនឡានច្បារអំពៅហើយបានដួលដោយសារតែគាត់ស្រវឹងស្រារួចសម្រេចចិត្តទុកម៉ូតូនេះនៅកន្លែងកើតហេតុហើយជិះកង់បីទៅផ្ទះសំណាក់ទៅ។
លុះដល់ថ្ងៃទី២១ ខែមីនា នេះគាត់ក៏មករកម៉ូតូក៏ស្រាប់តែឃើញក្នុងទីស្នាក់ការបេនឡានក៏ធ្វើការស្នើសុំពីអ្នកគ្រប់គ្រងបេនឡានយកទៅប្រើប្រាស់វិញ។ ហើយក៏ជាសំណាងខ្លាំងណាស់ដែលក្រុមសន្តិសុខបេនឡាននាំយកម៉ូតូដែលផ្តួលចោលយកទៅរក្សាទុកឲ្យ កុំអីបាត់ទៅហើយ។
ម្ចាស់ម៉ូតូជាជនបរទេសបានសម្ដែងការអរគុណដល់អ្នកគ្រប់គ្រងបេនឡានដែលបានរក្សាទុកម៉ូតូរបស់គាត់ដោយគ្មានបាត់បង់អ្វីឡើយ៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល