សន្តិសុខសង្គម
អាជ្ញាធរចុះកាយសំរាម និងបូមស្ថានីយចំនួន ៨ ក្នុងពេលធ្លាក់ភ្លៀងយប់មិញ
នៅក្នុងរាជធានីភ្នំពេញនារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ យប់ម៉ិញនេះ មេឃបានធ្លាក់ភ្លៀង យ៉ាងខ្លាំង បណ្តាលឱ្យតំបន់ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង។

ប៉ុន្តែដោយការយកចិត្តទុកដាក់ ពីអាជ្ញាធរសង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញ បានធ្វើសកម្មភាពចុះកាយសំរាមចេញពីមាត់លូ និងប្រើប្រាស់ម៉ាស៊ីនបូមទឹកនៅតាមស្ថានីយបូមទឹកមួយចំនួនទាំងយប់ ទើបធ្វើឱ្យទឹកបានស្រុកចុះទៅវិញយ៉ាងលឿន។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា៖ នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មេឃ បានធ្លាក់ភ្លៀង យ៉ាងខ្លាំង នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក។

ក្នុងស្ថានភាពនេះលោក ជា ពិសី អភិបាលខណ្ឌទួលគោកបានចាត់ឱ្យមន្ត្រីចុះពិនិត្យ និងដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនេះ។ ក្នុងនោះ សង្កេតឃើញថា មហាវិថីកម្ពុជាក្រោម វិថីនេរុហ៍ មហាវិថី សហព័ន្ធរុស្ស៊ី មិនមានទឹកលិចលង់ទេ។
តែចំណែកមហាវិថី ម៉ៅ សេទុង ត្រង់ចំណុចប្រសព្វផ្លូវលេខ ២៣០ មានទឹកលិចលង់ក្នុងកម្រិតមធ្យម ហើយមន្ត្រី និងកម្លាំងបានចុះកាយលូ រហូតធ្វើឱ្យទឹកស្រកទៅវិញអស់។

លោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹកនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពភ្លាមៗលើ ការបូមទឹកចេញពីរាជធានីភ្នំពេញ។
ក្នុងនោះស្ថានីយ៍ដែលដំណើរបូមទឹកកាលពីយប់មិញរួមមាន៖ ស្ថានីយ៍បឹងត្របែក បឹងទំពុនទួលសំពៅ កប់ស្រូវ ទួលគោកទី១ ទួលគោកទី២ បូរី១០០ខ្នង លូ៥ សរុបចំនួន៨ស្ថានីយ៍ ទើបទឹកបានស្រុកចុះទៅវិញយ៉ាងលឿន៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់