Connect with us

សន្តិសុខសង្គម

មន្ត្រី​នគរបាល​ខេត្តសៀមរាប​ដែល​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​នោះ​ ត្រូវ​បាន​អង្គភាព​សា​មី​រៀបចំ​សំណុំរឿង​តាម​នីតិ​វិធីហើយ!

បានផុស

នៅ

សៀមរាប​ ៖​ មន្ត្រីនគរបាល​ដែល​បម្រើការ​ងារ​នៅ​ការិយាល័យ​សន្តិសុខ​ឯកជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ត្រូវ​បាន​មហាជន​រិះគន់​ថា សង្ស័យ​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​កូនចុង នោះ​ត្រូវបាន​អង្គភាព​សាមី​កំពុង​រៀបចំ​តាម​នីតិ​វិធី​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មន្ត្រី​រូបនោះ​មាន​តួនាទី​ជា​ព្រិន្ទបាលឯក​ឈ្មោះ​លក្ខិណា វីរៈ​រិ​ទ្ធ ភេទ​ប្រុស អត្តលេខ​71848 ឋានៈ​នាយរង​ផ្នែក គ្រប់គ្រង​សហគ្រាស​គ្រឹះស្ថាន និង​កម្លាំង​ភ្នាក់ងារ​រ​សន្តិសុខ​ឯកជន ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

សូម​រម្លឹក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​នៅក្នុង​បណ្តាញ​សង្គម មានការ​រិះគន់​ទៅលើ​មន្ត្រីនគរបាល​ខេត្តសៀមរាប ម្នាក់​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​កូនចុង​បណ្តាល​ឲ្យ​របួសធ្ងន់​ដោយ​មិនដឹង​មូលហេតុ និង​បាន​បន្ត​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ផុសផុល​។​ចំណែក មន្ត្រីនគរបាល​រូប​នេះ ក៏​មិនទាន់​ចេញមុខ​មក​បំភ្លឺ​ក្នុង​បណ្តាញ​សង្គម​ឬក៏​នៅមុខ​សមត្ថកិច្ច​នៅឡើយ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២​ខែមីនា​នេះ​ថា ចំពោះ​ករណី​ខាងលើ​នេះ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប កំពុង​មាន​ចំណាត់ការ​ទៅលើ​ជនសង្ស័យ​រួចហើយ ដោយ​សមត្ថកិច្ច​កំពុងតែ​ស៊ើបអង្កេត​និង​បន្ត​នីតិវិធី​។

លោក​បន្ត​ថា មន្ត្រី​នគរបាល​រូប​នោះ​កំពុង​ជាប់​រៀន​វគ្គ​បំប៉ន​នៅ​ខេត្តកំពង់ស្ពឺ​។​ ចំពោះ​ករណីនេះ​ម្ដាយ​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្ដឹង​ចូលមក​ការិយាល័យ​ជំនាញ​និង​កំពុងដំណើរការ​នីតិវិធី​។​ក្នុង​នោះ​ដែរ​បច្ចុប្បន្ន​កុមារ​រងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​នាំយកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

បន្ទាប់ពី​បានឃើញ​រិះគន់​ខ្លាំង​ពី​សំណាក់​បណ្តាញ​សង្គម ថ្នាក់ដឹកនាំ​នៃ​ខេត្តសៀមរាប បាន​បញ្ជា​ទៅ​សមត្ថកិច្ច​សា​មី​ឲ្យ​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ កុសល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម