Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ឆបោក​លក់ដូរ​វត្ថុ​អច្ឆរិយ​(​ថ្ម​ស៊ី​ដែក​)

បានផុស

នៅ

កំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរ​បាល​ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ក្នុង ករណី​ឆបោក​លក់ដូរ​វត្ថុ​អច្ឆរិយ​(​ថ្ម​ស៊ី​ដែក​)។ ការ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ខាងលើនេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ នៅ​ក្នុ ង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់​ស្រុក​បរិបូណ៌ ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​សាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័​យ​ខាង​លើ​នេះ​បាន​ប្រព្រឹត្ត​ការ​ឆបោក​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២២ វេលា​ម៉ោង ១៨:០០​នាទី ចំណុច​កា​រ៉ា​ស់​សាំង​របស់​ឈ្មោះ ទុំ សុ​ភី ស្ថិត​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យ​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆបោក​លក់ដូរ​វត្ថុ​អច្ឆរិយ​(​ថ្ម​ស៊ី​ដែក​) រួមមាន ១- ឈ្មោះ សែម សុខុម ភេទ​ប្រុស អា យុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជ ធានី​ភ្នំពេញ , ២-​ឈ្មោះ ទៀង គឹម​ម៉ាប់ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់ នៅ​ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និង ៣-​ឈ្មោះ​ខឿន សំអាត ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជា​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

​ករណី​ខាង​លើនេះ លោក​អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មុននឹង​ទិញដូរ​វត្ថុ​អ្វីមួយ​ត្រូវ​គិតគូរ​ពិចារណា​ឲ្យ បាន​ត្រឹមត្រូវ​ជៀសវាង​ការ​ចាញ់​បោក​ក្រុម​ជន​បោក​៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម